ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ នៃ​ខណ្ឌ​ដង្កោ​! - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត កាតា​(Qatar) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ​អបអរសាទរ​ខួប​១៦១ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៤ - ទទួលយក​ការបំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ​សំណល់​រាវ ដើម្បី​រួមចំណែក​ក្នុង​ការពារ​ជីវៈចម្រុះ​ - ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដា​វសហការ​ជាមួយ​កម្លាំង​បរិស្ថាន​ចុះ​បង្ក្រាប​​ឈួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនះគីរី បាន​លាក់ទុក​ប្រភេទ​ឈើ ឈ្លី​ច​ជាច្រើន​ដុំ​ - ដីព្រៃ​កាប់​គាស់ រុករាន​យក​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ត្រូវ​មោឃភាព និង​ដកហូត​មក​ជា​សម្បត្តិ​រដ្ឋ​ - ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាប់​បាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ល្បី​រឿង​ជួញដូរ​សាច់​សត្វព្រៃ និង​សិប្បកម្ម​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​..! - ​ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ធ្វើតេស្ត រក​សារធាតុ​ញៀន​ក្នុង​ក្របខណ្ឌ​នៃ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា នឹង​ជា​ប្រធានស្តីទី សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (Cambodia Commercial Alliance Development Association - CCADA) ​បាន​ចុះ​នាំយក​អំណោយ ជូន​ដល់​សិស្សានុសិស្ស រួម​ទាំង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលាបឋមសិក្សា​កងមាស​ - សំណាញ់​ច្បាប់​មិន​លើកលែង​ជន​ណា​ទេ​! បុរស​ថ្លើម​ដុះ​មមិះ​ម្នាក់​ដែល​លួច​កាប់​រានទន្ទ្រា​ន​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​ទឹកដី​ខេត្ត​កំពង់ធំ ត្រូវ​តុលាការ​ផ្តន្ទាទោស​
0

​ចាស់ជរា​ជួប​ការលំបាក ០២​គ្រួសារ ទទួលបាន​ជំនួយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

​ចាស់ជរា​ជួប​ការលំបាក ០២​គ្រួសារ ទទួលបាន​ជំនួយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ក្រុមការងារ នាំ​យក​សម្ភារៈ ថវិកា ដែលជា​ជំនួយ​របស់​លោក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​ដល់ ចាស់ជរា ជួប​ការលំបាក ០២​គ្រួសារ​។​
១.​លោកយាយ ប៊ុន ស៊ី​មន នៅ​ភូមិ​២១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជួប​ទុក្ខ ដោយ​ប្តី​ទទួល​អនិច្ចកម្ម ទទួលបាន​ជំនួយ​រួមមាន អង្ករ ទឹក​សុទ្ធ ទឹក​ស៊ី​អ៉ីវ ទឹកត្រី និង​ថវិកា​មួយចំនួន​។​
២.​លោកយាយ ចាន់ នី នៅ​ភូមិ​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ធ្លាក់ខ្លួន​ពិកា ពិបាក​ក្នង​ការធ្វើដំណើរ ទទួលបាន​ជំនួយ​ឈើច្រត់​ជើង​៤​ចំនួន​មួយ រួម​ជាមួយ​ថវិកា​មួយចំនួន​។

​លោកយាយ​ទាំងពីរ​គ្រួសារ គឺជា​គ្រួសារ​ទីទាល់ក្រ​លំបាក ដែល​ធ្លាប់​បាន​ទទួល​ការឧបត្ថម្ភ​ពី​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កន្លង​មក​ផង​ដែរ​។

​ក្រុម​គ្រួសារ​ទាំង​២ បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជាពិសេស លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​តែងតែ​មាន​ចិត្តសប្បុរស​លះបង់​ធនធាន​ផ្ទាល់ខ្លួន ជួយ​ដល់​អ្នក​ទីទាល់ក្រ​លំបាក​ជាក់ស្តែង ដូច​ពួកគាត់ និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា​ប្រោស​ព្រំ ប្រសិទ្ធិ​ពរ​ជ័យ ដល់​លោក​ឧត្តមសេនីយ៍ឯក និង​ក្រុមការងារ ព្រម​ជាមួយ​ពុទ្ធពរ​ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល