(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន អាជ្ញាធរស្រុកកំពង់សៀម និងមន្ត្រីពាក់ព័ន្ធ ប្រជុំដាក់ផែនការជុំវិញការជួសជុលផ្លូវ និងរៀបចំដាក់ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតេលា ក្បែសាលាស្រុកកំពង់សៀម និងទីតាំងមួយចំនួនទៀត តាមការចាំបាច់។