ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២ ដោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ លោក ណាំ រស្មី ប្រធានស្តីទីសមាគមរាជសីហ៍សាខាខេត្តបន្ទាយមានជ័យ បានចាត់តាំងសហការីនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មានជំងឺ និងពិការស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកចៅសង្កាត់ ចៅសង្កាត់រងអូរប្ញស្សី និងលោកប្រធានគ្រប់គ្រងទូទៅ ឆាយ ឆាយ អ៊ីនវេសមិន (CHHAY CHHAY Investment) តំណាងសប្បុរសជនផងដែរ។
ដោយក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន៖
-អង្ករចំនួន ២៥គីឡូក្រាម
-ទឹកត្រីចំនួន ១យួរ
-ទឹកស៊ីអ៊ីវចំនួន ១យួរ
-ត្រីខកំប៉ុងចំនួន ១យួរ
-មីចំនួន ១កេស
-ទឹកបរិសុទ្ធចំនួន ៤យួរ
-ថវិកាចំនួន ២០ម៉ឺនរៀល។
ក្រុមគ្រួសារទាំងពីរ និងអាជ្ញាធរដែនដីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំសមាគមរាជសីហ៍ដែលតែងតែយកចិត្តទុកដាក់ និងចាត់តាំងសហការីចុះសួរសុខទុក្ខនិងនាំយកនូវអំណោយជូនដល់ប្រជាជនដែលលំបាក ខ្វះខាត និងត្រូវការជាចាំបាច់ ដោយមិនប្រកាន់និន្នាការនយោបាយនិងសាសនា និងសូមជូនពរឯកឧត្ដមប្រធាន ថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់ ជួបប្រទះនូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។