ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ​ប្រវែង​១២០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ និង​ដាក់លូ​កាត់​ផ្លូវ ២​កន្លែង

​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ​ប្រវែង​១២០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ និង​ដាក់លូ​កាត់​ផ្លូវ ២​កន្លែង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្ដាល​)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​មន្ត្រីរាជការ កងកម្លាំង​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ ដោយ​ត្រូវ​ធ្វើ​ជា​មន្ត្រី​ជើង​ពីរ មិន​ត្រូវ​ធ្វើ​ជា​មន្ត្រី​ជើង​ដប់​ឡើយ​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ ប្រវែង​១២០០​ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ និង​ដាក់លូ​កាត់​ផ្លូវ ២​កន្លែង នៅក្នុង​ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី​កងកម្លាំង​ទាំង​បី មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក​កៀនស្វាយ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្តាល បន្តថា មន្ត្រីរាជការ​ទាំងអស់ ត្រូវធ្វើ​ជា​មន្ត្រី​ជើង​ពីរ ដោយ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ ដោយ​ចុះ​ដល់​មូលដ្ឋាន​ផ្ទាល់​របស់​គាត់ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម តម្រូវការ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម និង​សំណូមពរ​ទាំងនេះ អោយបាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ហើយ​ក្នុង​ករណី​ដែល​មិន​អាច​ដោះស្រាយបាន ត្រូវ​រាយការណ៍​សុំ​យោបល់​ទៅ​ថ្នាក់លើ​បន្តទៀត​។ ពិសេស​ជាង​នេះ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ល្បាត​នៅតាម​មូលដ្ឋាន​ជា​ប្រចាំ សំដៅ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​បង្ការ និង​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​រាល់​បទល្មើស​នានា​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន បង្ក្រាប​ឱ្យបាន​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ បទល្មើស​គ្រឿងញៀន និង​ភាព​អសកម្ម​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្តាល បន្ថែមថា ការបើក​ការដ្ឋាន​ជួសជុល​ផ្លូវ​បេតុង​អា​មេ ប្រវែង​១២០០​ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ នៅ​ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នាពេលនេះ គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត ជាមួយនឹង​សមិទ្ធផល​ជាច្រើន​ផ្សេង​ទៀត របស់​ស្រុក​កៀនស្វាយ ក្នុង​វិស័យសេដ្ឋកិច្ច​-​សង្គម មាន​សោភ័ណ្ឌភាព ប្រកបដោយ សមធម៌ និង​បរិយាប័​ន្ន ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់​យក “​មនុស្ស ទឹក ផ្លូវ ភ្លើង​” ជា​អាទិភាព ដើម្បី​លើកកម្ពស់​ផាសុខភាព និង​ជីវភាព​រស់នៅ​ជូន​ប្រជាពលរដ្ឋ “​មាន​ផ្លូវ មាន​ស្ពាន មាន​ក្តីសង្ឃឹម និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​មាន​សន្តិភាព ទើប​មាន​អ្វីៗ ដូច​ថ្ងៃនេះ​”​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្តាល ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជាប់​ផ្លូវ​ដែល​កំពុង​សាងសង់ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ សម្រួល​ដល់​ការសាងសង់​ផ្លូវ​បេតុង​មួយ​នេះ ឱ្យ​សម្រេច​បាន​តាម​ការ​គ្រោង​ទុក្ខ​។ ទន្ទឹម​នឹង​នោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការសាងសង់ ត្រូវអនុវត្ត​តាម​កិច្ចសន្យា សាងសង់​ប្រកបដោយ​បច្ចេកទេស ធានាបាន​នូវ​ការប្រើប្រាស់​បាន​យូរអង្វែង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល