នារសៀលថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានទទួលជួបគណៈប្រតិភូធនាគារវិនិយោគអឺរ៉ុប(European Investment Bank) ដឹកនាំដោយលោក Kris Peeters អនុប្រធានធានាគារវិនិយោគអឺរ៉ុប។
នៅក្នុងជំនួបនោះ ឯកឧត្តម សាយ សំអាល់ បានជម្រាបពីស្ថានភាពកម្ពុជាមកទល់បច្ចុប្បន្ន កម្ពុជាបានកសាងមូលដ្ឋានគ្រឹះនៃជាតិ និងរដ្ឋមួយរឹងមាំ ដែលមានឯករាជ្យ សន្តិភាព អធិបតេយ្យ ឯកភាពជាតិ បូរណភាពទឹកដីពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ចុងក្រោយរបស់ខ្លួន។