ប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានកាន់ អង្គភាពសារព័ត៌មានយើងអោយដឹងថា មានទីតាំងល្បែងស៊ីសងនៅខាងលើ ដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានហ៊ានចុះធ្វើការបង្ក្រាបនៅឡើយទេ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងថា ទីតាំងខាងលើបើកលេងរាល់ថ្ងៃលេងដោយរលូននៅពុំទាន់ឃើញមន្ត្រីពាក់ព័ន្ធណាម្នាក់ហ៊ានចេញមុខបង្ក្រាបឡើយដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»។
ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញប្រជាពលរដ្ឋខ្លួនចូលទៅលេង។ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាបប្រជាពលរដ្ឋសង្ឃឹមថាលោក យុគ សារ៉ាត់ អធិការស្រុកគីរីវង្សមានសមត្ថភាពចុះបង្ក្រាបដែរឺទេ??រឺលោកអធិការទុកឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរងទុក្ខវេទនា ដោយសារតែល្បែងគួរតែមានវិធានការចុះបង្ក្រាបផង!!ដើម្បីជៀសវាងប្រជាពលរដ្ឋនិងបងប្អូនក្នុងមូលដ្ឋានដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកគីរីវង្ស មានការឃុបឃិតបើកភ្លើងជាប្រព័ន្ធដើម្បីទុកចិញ្ចឹមឆ្នាំងបាយទទួលលាភសក្ការៈនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនស្នើរសុំលោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវជួយចាត់មន្ត្រីជំនាញនៃស្នងការចុះស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះផងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជាលួច-ឆក់-ប្លន់-និងអំពើហិង្សាក្នុងគ្រួសារជាដើមហើយដើម្បីភូមិឃុំមានសុវត្ថិភាពដោយមានប្រសិទ្ធភាពខ្ពស់។
ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ