(ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២)
ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់បារាយណ៍ នឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងក្រុងដូនកែវ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវ និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។ល។
ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជាទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេចំនួន២ កន្លែងដែលកំពុងបើកទទួលក្រុមអ្នកញៀនល្បែង ឲ្យចូលលេងយ៉ាងពពាក់ពពូន ដែរមានទីតាំងទី ១ស្ថិតនៅភូមិចុងថ្នល់ ជាប់របងពន្ធនាគារខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុងដូនកែវ និង ទីតាំងទី ២ ផ្លូវក្រុងលេខ២១ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់បារាយណ៍ នឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រិះគន់យ៉ាងខ្លាំងថា អាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុងក្រុងដូនកែវ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវ មិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបនោះឡើយ។