ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​តាខ្មៅ​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​តាខ្មៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ អភិបាលខេត្ត​កណ្ដាល​ជំរុញ​ឱ្យ អភិបាល​ក្រុង​តាខ្មៅ ដែល​ទើប​ចូលកាន់​មុខ​តំណែង​ថ្មី ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ទូទាំង​ក្រុង​តាខ្មៅ ទន្ទឹមនឹងនោះ​អភិបាលរងក្រុង​តា​ខ្មៅ​ទាំងអស់ ត្រូវធ្វើ​ជា​សេនាធិការ​នឹង​ជួយ​ដល់​អភិបាល​ក្រុង​តាខ្មៅ​ថ្មី ក្នុង​ការផ្ដល់​សេវា​សាធារណៈ​នានា ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ផង​ដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បានស្នើ​បែបនេះ​ក្នុងឱកាស​ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា អភិបាល នៃ​គណៈ​អភិបាល​ក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ នៅ​សាលាក្រុង​តាខ្មៅ​។​

​ឯកឧត្តម​អភិបាលខេត្ត បន្តថា ក្នុង​ក្រុង​តាខ្មៅ​ប្រជាពលរដ្ឋ​មាន​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ប្រមាណ​ជាង ២០% ទូទាំង​១០​សង្កាត់ ដូចនេះ​សូមឱ្យ​អាជ្ញាធរ​ក្រុង​តាខ្មៅ បន្ត​ខិតខំ​យកចិត្តទុកដាក់​ត​បណ្ដា​ញ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់​100%​។​

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​គណៈ​អភិបាលក្រុង​តាខ្មៅ​ថ្មី ដែល​ទើប​ទទួលបាន​ការតែងតាំង ត្រូវ​ប្រើប្រាស់​នូវ ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ការងារ រួម​កម្លាំង​សាមគ្គី​ជា​ធ្លុង​មួយ ជាមួយ​គណៈ​អភិបាលក្រុង ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន តាមរយៈ​ការកសាង អភិវឌ្ឍ​ក្រុង ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​មូលដ្ឋាន​។ ជា​ពិសេស​ត្រូវ​ពង្រឹង​អភិបាលកិច្ច​ល្អ និង​អនុវត្ត​ឱ្យ បាន​ជាប់​ជានិច្ច នូវ​បាវចនា​២ និង​អភិក្រម​៥ ដែល​ត្រូវបាន​ដាក់ចេញ​ដោយ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី​គឺ​៖ បាវចនា​២ «​កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​» និង​អភិក្រម​៥ «​ឆ្លុះ​កញ្ចក់​, ងូតទឹក​, ដុះ​ក្អែល​, ព្យាបាល និង វះកាត់​» ។​

​ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល បាន​ស្នើ​ដល់​លោក​អភិបាល ក្រុង ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ កងកម្លាំង ក្នុង​រដ្ឋបាល​ក្រុង​តាខ្មៅ ទាំងមូល ត្រូវ​បន្ត​យកចិត្តទុកដាក់​រឹតបន្តឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ លុបបំបាត់​ឱ្យ​បាន​ជា​អតិបរមា​នូវ បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ហា​ល្បែងស៊ីសង បទល្មើស​នេសាទ បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង និង​បន្ត​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែល​មាន​លក្ខណៈសម្បត្តិ ៧​យ៉ាង របស់​រាជរដ្ឋាភិបាល ឱ្យបាន​ល្អ​ប្រសើរ ។ បន្ដ​ទប់ស្កាត់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ការរំលោភ ទន្ទ្រាន​យក​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​រាល់​ការចេញ លិខិតបញ្ជាក់​ការផ្ទេរកម្មសិទ្ធិ​ត្រូវ​គោរព​ទៅតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន​។ បន្ត​ខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​ផ្តល់​សេវាសាធារណៈ ដោយ​ត្រូវ​ប្រកាន់យក​នូវ​គោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យ​លឿន ធ្វើឱ្យ​មាន​តម្លាភាព ហើយ​គោរព​ទៅ​តាម​តម្លៃ​សេវា​ដែល​កំណត់​ក្នុង​ច្បាប់​។ ត្រូវ​បន្ត​ពង្រឹង និង​កែលម្អ​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ក្រុង ដែល​ទើប​ត្រូវបាន​កែសម្រួល​បែបបទ និង​នីតិវិធី​នៃ​ផ្តល់​សេវា​ស្រប​តាម​រចនាសម្ព័ន្ធ និង​មុខងារ​ថ្មី ដោយ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​សមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុង​ការបំពេញ​ការងារ​របស់ខ្លួន ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​រដ្ឋបាល​កាន់តែ​ងាយស្រួល ឆាប់រហ័ស មាន​តម្លាភាព និង​គណនេយ្យភាព​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក ឃឹម សំភារ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​តាខ្មៅ ជំនួស​លោក នូ សុវណ្ណារ៉ា ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឱ្យ​ទៅ​បម្រើ ការងារ​នៅ​រដ្ឋបាល​ខេត្ត​កណ្តាល ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល