ទាន់ហេតុការណ៍
​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​
0

​លោក លី លិន មន្ត្រី​សាធារណៈការ​ស្រុក​អូរយ៉ាដាវ ត្រូវ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្តឹង​ទៅ​អយ្យការ​សាលាដំបូង​ខេត្តរតនគិរី ពាក់ព័ន្ធ​ករណី ឆបោក លុយ​ចំនួន​3500$ ឬ​ហៅ​ថា​ការជួញដូរ​ឯកសារ​ក្លែងក្លាយ​

​លោក លី លិន មន្ត្រី​សាធារណៈការ​ស្រុក​អូរយ៉ាដាវ ត្រូវ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្តឹង​ទៅ​អយ្យការ​សាលាដំបូង​ខេត្តរតនគិរី ពាក់ព័ន្ធ​ករណី ឆបោក លុយ​ចំនួន​3500$ ឬ​ហៅ​ថា​ការជួញដូរ​ឯកសារ​ក្លែងក្លាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​រតនគិរី​៖ លោក ឡុង សា​រេ​ត ចាងហ្វាង​ការផ្សាយ សារព័ត៌មាន BNN កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២២ បាន​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​លោក លី លីន ជា​មន្ត្រី​សា​ធា​រៈការ​និង​ដឹង​ជញ្ជូន​ស្រុក​អូរយ៉ាដាវ “​ពី​បទ​បោក​លុយ​ចំនួន​3500$ គេចវែ​សមិន​សង់ប្រាក់​វិញ​។​

​យោងតាម​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី លេខ​671 ចុះ​ថ្ងៃ​ទី​23 ខែ​សីហា ឆ្នាំ​2022 នៅវេលា​ម៉ោង​4,30​នាទី បានបញ្ជាក់​ថា សុំ​ប្តឹង​ឈ្មោះ លី លីន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី លេខ​ទូរស័ព្ទ 071 6643494 ពី​បទ​ឆបោក​លុយ​3500$ ។​

​យោងតាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ទៀតថា កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ខ្ញុំបាទ​បាន​រក​អ្នក​ចេះ​រត់ការ​បង់ពន្ធ​លើ​រថយន្ត​របស់​ខ្ញុំបាទ ម៉ាក​នី​សាន់​ណា​វា​រ៉ា ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០០៨ ក្រោយមក​ឈ្មោះ លី លីន ជា​មន្ត្រី​សា​ធា​រៈការ​នៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​អៈអាង​ថា​រូប​គេ​នឹង​រៀបចំ​ឯកសារ រត់​ការបង់ពន្ធ​លើ​រថយន្ត​ឲ្យ​ខ្ញុំបាទ ដោយ​ត្រឹមត្រូវ​តាម​គោលការណ៍​តាមច្បាប់ ដោយ​ក្នុង​តម្លៃ​ព្រមព្រៀង​ជា​ទឹកប្រាក់​ចំនួន​3500$ ។​

​ប៉ុន្តែ​លុះ​មកដល់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២0២២​នេះ ខាង​មន្ត្រី​គយ​ក៍​បាន​ចុះ​ត្រួតពិនិត្យ​ឯកសារ​លើ​រថយន្ត​របស់​ខ្ញុំបាទ ក៍​ពិនិត្យឃើញ​ថា​រថយន្ត​ខ្ញុំបាទ បាន​ធ្វើឯកសារ និង​ស្លាក​លេខ​ក្លែងក្លាយ​មិន​ត្រឹមត្រូវ​(​សេះ​ហោះ​) មន្ត្រី​ជំនាញ​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​រតនគិរី ក៍​បាន​ដកហូត​រថយន្ត​របស់​ខ្ញុំ ទៅ​រក្សាទុក​នៅ​សាខា​គយ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចូល​ខ្លួន​ដោះស្រាយ​តាម​ច្បាប់​។​

​បន្ទាប់​ពី​មន្ត្រី​ជំនាញ​គយ​ឃាត់​រថយន្ត​របស់​ខ្ញុំ​ទើប​ខ្ញុំ​បានដឹង​ថា​ឈ្មោះ លី លិន ជា​មន្តី​សា​ធា​រៈការ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី (​បាន​ឆបោក​)​យក​លុយ​ចំនួន​3500$ (​បីរ​ពាន​ប្រាំ​រយ​ដុល្លា​អា​មេ​រិច​)​ហើយ​បាន​ធ្វើឯកសារ វិញ្ញាប​ន​ប័ត្រ​,​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ​អោយ​។​

​យោង​តាម​កិច្ចសន្យា​ទទួល​ប្រាក់​ចំនួន​២​សន្លឹក​បានបញ្ជាក់​ថា ខ្ញុំបាទ​ឈ្មោះ លី លិន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​អូរ​កន្សែង​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី បាន​ទទួល​ប្រាក់​សរុប​ចំនួន​3500$ ពី​ឈ្មោះ ឡុង សា​រេ​ត ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេ​រត្ត​ន​គិរី ពិតប្រាកដ​មែន​។​

<<​ក្នុង​កិច្ចសន្យា​លោក លី លិន បាន​អះអាង​ថា បើ​សិន​ទៅ​ថ្ងៃ​ក្រោយ​មាន​ជន​ណា​មក​អះអាង​ថា​ជា​ផ្លាក​លេខ​រថយន្ត​របស់​ខ្លួន ខ្ញុំបាទ លី លិន និង​ទទួលខុសត្រូវ​ទាំងស្រុង និង​ជូន​លុយ​វិញ​ឲ្យ​គ្រប់​ចំនួន មិន​ខ្វះ​មួយ​សេន​>>​។ ការអះអាង​នេះ​លោក លី លិន មន្ត្រី​សា​ធា​រៈការ​រូបនេះ​បាន​ធ្វើ​ឡើង​លើ​កិច្ចសន្យា កាលពី​ថ្ងៃ​ទី​23/06/2021 ។​

​យ៉ាងណា​ក៍ដោយ ក្រោយពី​លោក លី លិន មន្ត្រី​សាធារណៈការ​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី រូប​នេះ​ហាក់​មិន​ចង់​ទទួលខុសត្រូវ​លើ​កិច្ចសន្យា​របស់​លោក ក្នុងអំឡុងពេល​រយៈ​ជិត​ពី​សប្តាហ៍ លោក ឡុង សា​រេ​ត ក៍​បាន​សម្រេចចិត្ត​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​វត្ថុតាង​ដាក់​ប្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ពី​បទ​ឆបោក ចូល​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​សុំឲ្យ ឯកឧត្តម​ព្រះរាជអាជ្ញា​ខេត្តរតនគិរី​ជួយ​រក​យុត្តិធម៌ និង​សុំឲ្យ​ចាត់វិធានការ​ចំណាត់កា​រ​ទៅលើ​ឈ្មោះ លី លិន តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល