ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

ទីតាំង​ល្បែង​អន​ឡាញ​បញ្ជាល់មាន់ តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ និង ឆ្នោត​ឡូតូ កំពុង​ពេញនិយម​នៅក្នុង​ក្រុង​កំពត ខេត្ត​កំពត ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អធិការ​ក្រុង​កំពត​ចាត់វិធានការ​បង្ក្រាប​ផង (​វគ្គ​១)

ទីតាំង​ល្បែង​អន​ឡាញ​បញ្ជាល់មាន់ តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ និង ឆ្នោត​ឡូតូ កំពុង​ពេញនិយម​នៅក្នុង​ក្រុង​កំពត ខេត្ត​កំពត ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អធិការ​ក្រុង​កំពត​ចាត់វិធានការ​បង្ក្រាប​ផង (​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២)
​កំពត ÷ បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ក្រុង​កំពត ដែល​មិន​ពេញចិត្ត​នូវ​ល្បែងស៊ីសង បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​ថា នៅក្នុង​ក្រុង​កំពត ពោ​ពេញ​ទៅ​ដោយ​ល្បែង​បញ្ជាល់មាន់ តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ និង​ឆ្នោត​ឡូតូ ជាច្រើន​កន្លែង បង្កប់​តាម​ហាង​កាហ្វេ​យ៉ាង​ពេញទំហឹង ដោយឡែក​លោក​មេ​ប៉ស្តិ៍នគរបាល​ក្រុង​កំពត មិនមាន​ចំណាត់ការ​ទប់ស្កាត់​ឬ​បង្ក្រាប​នោះ​ទេ បាន​បណ្តែតបណ្ដោយ​ឲ្យ​អ្នកញៀន​ល្បែង​លេង​បញ្ជាល់មាន់ តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ និង ឆ្នោត​ឡូតូ យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពត សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប​។​

​សូម​លោក​អធិការ​ក្រុង​កំពត ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ចំពោះ​ភាព​អសកម្ម របស់លោក មេ​ប៉ុស្តិ៍​នគរបាល​ក្រុង​កំពត បណ្ដែតបណ្តោយ​ឲ្យមាន​ល្បែងស៊ីសង​បញ្ជល់មាន់​តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ និង​ឆ្នោត​ឡូតូ​ជាច្រើន​ទីតាំង មិន​ចាត់​វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង ៧​ចំណុច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​ឱ្យ​ក្រសួង​មហាផ្ទៃ​អនុវត្ត​នោះទេ​។​

​ករណី​ខាងលើ​នេះ សូម​លោក​អធិការ​ក្រុង​កំពត មាន​ចំណាត់ការ​ផង​(​ចៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​) និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​សង្កាត់ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​ប្រជាពលរដ្ឋ​កន្ទឹង​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​អាជ្ញាធ​រពាក់​ព័ន្ធ​ពិសេស​លោក​អធិការ​ក្រុង​កំពត តើ​លោក​ហ៊ាន រឺ មិន​ហ៊ាន​? នៅ​ការបង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ ដ៏​ធំ​ជាច្រើន​កន្លែង​នេះ​។​
​ជុំវិញ​ការចុះផ្សាយ​ខាងលើ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ រៀង​រាល់​ម៉ោង​ធ្វើការ​..​សូម​អគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល