លោក ព្រុំ សំណាង អធិការស្រុកគៀនស្វាយ បានថ្លែងអំណរគុណ សម្រាប់ការខិតខំប្រឹងប្រែង របស់ លោកវេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូពេទ្យ នៃ មន្ទីរសម្រាកព្យាបាលនិងសម្ភព ចតុមុខ ដែលបានខិតខំព្យាយាមយកចិត្តទុកដាក់ក្នុងការព្យាបាល វះកាត់ ដោយទទួលបានជោគជ័យ និងយ៉ាងឆាប់រហ័ស ។ លើសពីនេះ លោកក៏បានកោតសរសើរដល់ភាពរួសរាយរាក់ទាក់របស់មន្ទីរពេទ្យ ចំពោះអតិថិជនផងដែរ ៕
នៅក្នុងហ្វេសប៊ុក ផេខ «បើកបរត្រូវពាក់មួកសុវត្តិភាព ការពារជីវិតលោកអ្នក» លោក បានបង្ហោះសារ ថ្លែអំណរគុណដល់ លោកវេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូពេទ្យ នៃ មន្ទីរសម្រាកព្យាបាលនិងសម្ភព ចតុមុខ ដែលមានខ្លឹមសារដូច្នេះថា « សូមអរគុណលោកវេជ្ជបណ្ឌិត ឈឿន ប៊ុនណារិទ្ធិ និងលោកគ្រូ អ្នកគ្រូពេទ្យ មន្ទីសម្រាកព្យាបាលនិងសម្ភព ចតុមុខ ត្រឹមរយៈពេល៩០នាទីទើបសម្រេចសំអាតដុំសាច់ដ៏ធំរបស់ខ្ញុំបាន » ។
សូមគោរពអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ មន្ទីរសម្រាកព្យាបាលនិងសម្ភព គ្រប់ជំនាញ សេវា រួសរាយរាក់ទាក់ជាមួយអតិថិជននិងអ្នកជម្ងឺគឺបំរើបងប្អូនបានល្អឥតខ្ចោះ ៕