ខេត្ដកណ្តាល៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានទីតាំងល្បែងអនឡាញ ជល់មាន់ តាម(កញ្ចក់ទូរទស្សន៍)បើយើងធ្វើដំណើរពីស្ពានគុណគ្រូពីត្បូងមកជើងប្រហែល ២០០ម៉ែត្រ នៅខាងស្ដាំដៃ តាមបណ្ដោយផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល បាននឹងកំពុងបើកដំណើរការលេងយ៉ាងរលូនជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើតនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ហើយម្យ៉ាងវិញទៀតអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។
ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់បានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់ប្រភេទអនឡាញ នេះគឺបើកលេងយ៉ាងគគ្រឹកគគ្រេង ម្យ៉ាងវិញទៀតនោះម្ចាស់បានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។
ករណីខាងលើនេះសូមលោករសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួល មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕