ខណ្ឌពោធិ៍សែនជ័យ-រាជធានីភ្នំពេញ ៖ ល្បែងស៊ីសងតាមទូរទស្សន៍អនឡាញមួយនេះ បានបើកលេងយ៉ាងរលូនដោយមិនខ្លាចញញើតសមត្ថកិច្ចឡើយ ។
ប្រជាពលរដ្ឋរស់នៅក្នុងបុរីរុងរឿងបានសំណូមពរឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយក៏ដូចជាជូនដំណឹងទៅឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកវរៈសេនីយ៍ទោម៉ម ពុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ មេត្តាចុះបង្ក្រាបល្បែងជល់មាន់តាមទូរទស្សន៍អនឡាញដុះស្លែមួយនេះផងទាន! ៕