ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ៦២៣​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ៦២៣​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃ​ពុធ ៥​រោច ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​សរុប ៦២៣​នាក់​។

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួមមាន​៖ ថ្នាក់​បរិញ្ញាបត្រ​រង​ចំនួន ១១១​នាក់ នារី ៧៩​នាក់​, ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៤៤២​នាក់ នារី ៣៤០​នាក់ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ៧០​នាក់ នារី ១៧​នាក់​។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ៥៦៥​នាក់ នារី ៤១៤​នាក់ និង​និស្សិត​ផ្នែក​ទូទៅ​ក្រៅពី​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ៥៨​នាក់ នារី ២២​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ កោតសរសើរ​ដល់​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ​គ្រប់​រូប សាស្ត្រាចារ្យ និង​បុគ្គលិក​ទាំងអស់ នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ដែល​បាន​ប្រឹងប្រែង​បណ្តុះបណ្តាល​សិស្ស​និស្សិត​ប្រកប​ដោយ​ភាពជោគជ័យ និង​ជម្នះ​បាន​នូវ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​អាច​ឱ្យ​សាលា​នៅតែ​ដំណើរការ​បាន​ជា​ធម្មតា​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ក៏​បាន​បង្កើត​នូវ​កាលានុវត្តន៍​ភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ជាពិសេស​ក្នុង​វិស័យ​អប់រំ ពោល​គឺ​នៅ​ពេលដែល​កម្ពុជា​ជួប​នូវ​វិបត្តិកូ​វីដ​-១៩​នោះ សាលា​បាន​ធ្វើ​ការបណ្ដុះបណ្ដាល​សិស្ស​និស្សិត​តាមរយៈ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការចាក់​ស្រោច​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​ក្នុង​អត្រា​ខ្ពស់​នេះ គឺ​បាន​ធ្វើឱ្យ​មាន​ភាព​សាំ និង​ទប់ស្កាត់​បាន​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ​បន្ថែម​ទៀត​។
​សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​សិក្សា​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​អប់រំ មិន​អាច​មាន​តែ​សញ្ញាបត្រ​គ្មាន​ចំណេះ និង​ជំនាញ​នោះទេ គ្រឹះស្ថាន​សិក្សា​មិនមាន​គុណភាព នឹង​ដួលរលំ​។​

​នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ីនធឺណិត​នៅ​កម្ពុជា សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការ​ផ្តាច់មុខ​អ៉ីន​ធើ​ណេត​នៅតា​មបុរី ជា​ការខុសឆ្គង​នឹង​ច្បាប់​ប្រកួតប្រជែង​នៅ​កម្ពុជា​។ សម្តេច​តេជោក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​នានាប្រញា​ប់​ត​បណ្តាញ​សេវា​នៅ​តាម​បុរី ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ដែល​រស់នៅ​តាម​បុរី បាន​ទទួល​សេវា​ទូរ​សព្ទ​គ្រប់គ្រាន់​។

​ទាក់ទង​ទៅនឹង​បញ្ហា​កម្មករ​ដែល​មាន​ការតវ៉ា​កន្លង​ទៅ​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​មិនមែន​បោះបង់​ចោល​រឿង​ការទាមទារ​របស់​កម្ម​ក​រ ឬ​សហជីព ដែល​ទាមទារ​នូវ​ភាពត្រឹមត្រូវ​នោះទេ​។ សម្តេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​លើ​វិវាទ​ការងារ​ជាមួយ​កម្មករ​តាម​បណ្តា​រោងចក្រ​នានា​។ សម្តេច​តេ​ជោបាន​ណែនាំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោះស្រាយ​វិវាទ​រវាង​កម្មករ និង​រោងចក្រ​មួយ ដោយ​យក​ថវិកា​ជាតិ ទូទាត់​ប្រាក់​បំណាច់​ការងារ​នោះ​អោយបាន​ឆាប់​។​

​ថ្មី​ម្ដងទៀត នៅថ្ងៃនេះ សម្តេច​តេជោ បាន​ថ្លែងថា ការដាំដេី​ម​ឈើ​ឡើងវិញ​នៅ​ភ្នំ​តា​ម៉ៅ មិនមែន​ដាំ​គ្រាន់តែ​បង្ហោះ​ហ្វេ​សប៊ុក​ទេ គឺ​ត្រូវ​ដាំ​ឱ្យ​វា​ដុះ និង​មាន​ក្បួនខ្នាត​។ សម្តេច​តេជោ បានបញ្ជាក់​ថា ទាំង​សួនសត្វ និង​ព្រៃ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ទាំងមូល ត្រូវ​កំណត់​ជា​តំបន់​អភិរក្ស ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម​។​
​សម្តេច​តេ​ជោបាន​ណែនាំរដ្ឋមន្ត្រី​កសិកម្ម​ឱ្យ​រក​ប្រភព​ទឹក​ដើម្បី​ស្រោចស្រង់​កូន​ឈើ​ដាំ​ឡើង​វិញ​នៅ​រដូវប្រាំង​ផងដែរ​។​

​ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សម្តេច​តេ​ជោពិត​ជារីក​រាយ​ណាស់ សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កាលពីដើម​ខែ​សីហា ដែល​ទទួលបាន​នូវ​ភាពជោគជ័យ​។ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ សម្រាប់​កិច្ច​ប្រឹងប្រែង​ក្នុង​ការរៀបចំ​សម្របសម្រួល​កិច្ចប្រជុំ​នេះ​។ សម្តេច​តេជោ​បានកោតស​រសើរ​ដល់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឧត្តម​មន្ត្រី​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​សម្របសម្រួល និង​ឈាន​ទៅ​ចេញ​សេចក្តីថ្លែងការណ៍​នានា ខណៈ​ពិភពលោក​ចាក់ស្រេះ​ទៅដោយ​បញ្ហា​នោះ​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ​ក៏បានអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋប​ន្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ជា​បន្ត​ទៀត ជា​ពិសេស​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ត្រូវ​បន្ត​ទៅ​ចាក់ ហើយ​អ្នក​ដែល​ត្រូវ​ចាក់ដូស​ជំរុញ​ត្រូវ​បន្ត​ចាក់​ដូ​ស​ជំរុញ និង​ជូនពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល