សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន បានប្រកាសជូនដំណឹង ចំពោះជនអាក្រក់ ដែលបានក្លែងតេឡេក្រាម (telegram) សម្តេចតេជោ ហ៊ុន សែន ដោយយករូបថត សម្តេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងដាក់ឈ្មោះ@HUN SEN 24 ។
សម្តេចបានមានសំណេរដូច្នេះថា ៖
«មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម (telegram) របស់ខ្ញុំដោយ
យករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ @HUN SEN 24 ដូចមានភ្ជាប់ជាមួយ។
សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់» ៕