នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ក្រុមយុវជន ស.ស.យ.ក ឃុំគគីរធំ ដឹកនាំដោយលោក ថន សារឹម អនុប្រធាន ស.ស.យ.ក ឃុំគគីរធំ និងជាស្មៀនឃុំ លោក ច្រឹក ចន្ដា ប្រធាន ស.ស.យ.ក ឃុំគគីរធំ និងសមាជិក ស.ស.យ.ក ឃុំគគីរធំ សហការណ៍ជាមួយកំលាំងប្រជាការពារ បានចូលរួមសំអាត និងរើសសំរាមតាមដងផ្លូវជាតិលេខ១ និងទីសាធារណៈ ហើយបាននាំយកសំរាមទាំងនោះទៅដុតចោល នៅទីធ្លាសាលាឃុំគគីរធំ ។
លោក ថន សំអាន ជាមេភូមិកោះតេជោ២ សហការណ៍ជា កំលាំងប្រជាការពារភូមិ បាននាំយកថ្មភ្នំចំនួន ២ឡានដើម្បីជួសជុលផ្លូវខូច និងពិបាកធ្វើដំណើរ នៅភូមិកោះតេជោ២ គិតជាទឹកប្រាក់អស់ ៥២០,០០០ ៛ ជាអំណោយរបស់ព្រះអង្គយឿន ។