កៀនស្វាយ÷ នៅព្រឹកថ្ងៃ សុក្រ ទី ៥ ខែ សីហា ឆ្នាំ ២០២២ នៅប៉ិស្ដិ៍រដ្ឋបាលភូមិធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ក្រោមធិបតីលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង អនុប្រធានសេនាធិការអគ្គស្នងការ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ , លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យការងារវឌ្ឍនភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំពិនិត្យលើការអនុវត្តនគរបាលសហគមន៍ និងការអនុវត្តទម្រង់ទាំង ៤ ។
ក្នុងពិធីនោះ ក្រុមការងារនាយកដ្ឋានបានចុះជួបជាមួយលោកមេឃុំ និងក្រុមប្រឹក្សា ប្រជាការពារ ក្នុងសាលាឃុំ ជួបជាមួយលោកមេឃុំ ក្រុមការងារនាយកដ្ឋាន បានធ្វើការសាកសួរដល់លោកមេឃុំភូមិធំពាក់ព័ន្ធ ធ្វើការងារការរក្សាសន្តិសុខ រវាងកងកម្លាំងជាមួយប្រជាការពារ និងការអនុវត្ត នគរបាលសហគមន៍ រវាងកងកម្លាំងជាមួយអាជ្ញាធរឃុំ ។ បន្ទាប់មកទៀត ក្រុមការងារនាយកដ្ឋានបានចុះពិនិត្យទីតាំងប៉ុស្តិ៍រដ្ឋបាលសិក្សាស្រាវជ្រាវពិនិត្យលើឯកសារមួយចំនួនដែលប៉ុស្តិ៍ធ្វើបាននៅក្នុងនោះ ក្រុមការងារនាយកដ្ឋានបានធ្វើការវាយតម្លៃខ្ពស់លើការអនុវត្តជាប្រចាំសម្រាប់នគរបាលសហគមន៍និងការអនុវត្តទម្រង់ទាំង 4 របស់រដ្ឋបាលភូមិធំដែលធ្វើបានល្អ។
ទន្ទឹមនឹងនោះក្រុមការងារនាយកដ្ឋានបានណែនាំនូវចំណុចខ្លះដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំនៅមានចន្លោះប្រហោងក្នុងការអនុវត្តនិងប្រតិបត្តិការក្នុងតួនាទីភារកិច្ចបន្ថែមទៀត ។
ក្រោយពីកាលពីដើមចប់សព្វគ្រប់ ក្រុមការងារនាយកដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃសម្រាប់ការចុះពិនិត្យស្រាវជ្រាវតាមប៉ុស្តិ៍រដ្ឋបាលនៅក្នុងខេត្តកណ្ដាលលើការអនុវត្តតួនាទីភារកិច្ចសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំង 127 ប៉ុស្តិ៍ក្នុងខេត្តកណ្ដាលជួបជាមួយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលក្រុមការងារបានធ្វើការវាយតម្លៃនិងលើកសរសើរចំពោះនគរបាលប៉ុស្ដិរដ្ឋបាលទាំង 127 ប៉ុស្តិ៍នៅក្នុងខេត្តកណ្ដាលលើការអនុវត្តទម្រង់ 4 និងការអនុវត្តនគរបាលសហគមន៍បានល្អប្រសើរ ចំពោះកង្វះខាតតិចតួចក្រុមការងារនាយកដ្ឋាននិងការិយាល័យកិច្ចការប៉ុស្តិ៍ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានណែនាំដល់បងប្អូននៅតាមប៉ុស្តិ៍រដ្ឋបាលឲ្យមានការកែប្រែនិងរៀបចំបន្តដើម្បីអនុវត្តគោលនយោបាយភូមិឃុំឲ្យមានសុវត្ថិភាពល្អដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងឃុំនីមួយៗនៅក្នុងស្រុកនីមួយៗក្នុងដែនសមត្ថកិច្ចនិមួយៗ។
វិធីប្រជុំស្រាវជ្រាវសិក្សានិងវាយតម្លៃលើសមត្ថភាពប៉ុស្តិ៍រដ្ឋបាលក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ចប់ក្នុងបរិយាកាសសប្បាយរីករាយនិងយកការងារសេសសល់ត្រូវអនុវត្តបន្ត។