ស្រុកព្រះស្តេច ៖ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ថៃ សេងហ៊ាង កម្លាំងអន្តរាគមន៍របស់អធិការដ្ឋានជាមួយកម្លាំងប៉ុស្តិ៍កំពង់សឹង ចុះបង្ក្រាប់ទីតាំងបើកល្បែងស៊ីសងជល់មាន់អនឡាញ មួយកន្លែងស្ថិតនៅក្នុងភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
លោកអធិការបានអោយអង្គភាពយើងបានដឹងថា ក្រោយពេលលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ បានរាយការណ៍ថានៅផ្ទះឈ្មោះសុខ លាភ នៅភូមិកណ្តាលឃុំកំពង់សឹង បើល្បែងសុីសងប្រជល់មាន់អនឡាញខុសច្បាប់ ពេលបានទទួលដំណឹងនេះភ្លាមលោកបានចាត់កម្លាំងចុះពិនិត្យដល់ទីតាំងឃើញថាមានការបើកមែនតែអត់ឃើញមានមនុស្សលេង។
ហើយកម្លាំងសមត្ថកិច្ចបានអោយម្ចាស់ផ្ទះធ្វើកិច្ចសន្យា កុំអោយមានកាបើកល្បែងសុីសងខុសច្បាប់នៅពេលក្រោយតទៅទៀត ៕