ព្រឹកថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥ នៅទីស្នាក់ការគណបក្សក្រុងតាខ្មៅ។
សមាសភាពចូលរួម មានដូចខាងក្រោមៈ
-លោកអនុប្រធានទី១-ទី២-ទី៣ក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន
-លោកប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៦
-សមាជិកក្រុមប្រឹក្សា សង្កាត់
-លោកប្រធានមណ្ឌលសកម្មភាពទាំង១៨
-សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀន
សរុបចំនួន២៥០នាក់។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ក្នុងម្នាក់ៗថវិកា៣០,០០០រៀល សរុប ៧,៥០០,០០០រៀល។ និងជូនសង្កាត់ដើមមៀន២,០០០,០០០រៀល និងក្រុមការងារ៥០០,០០០រៀល។ សរុបការចំណាយថវិកាទាំងអស់ចំនួន ១០,០០០,០០០រៀល៕