ខេត្តកណ្តាល ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារបញ្ចេញមតិក្នុងប្រអប់សារ ផេកហ្វសប៊ុក អធិការដ្ឋាននគរបាលស្រុកលើកដែក ដែលមានខ្លឹមសារថា «ផ្ទះឈ្មោះ វ៉េ ជនជាតិវៀតណាម ភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែកខេត្តកណ្តាលបើកជល់មាន់តាមអនឡាញ និងបៀក៏មានលេងដែរ »។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុក លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បញ្ជាឱ្យលោកវរសេនីយ៍ទោ ឌឹម សំរិត អធិការ រងទទួលដឹកនាំការងារនគរបាលយុត្តិធម៏ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ប៉ុស្តិ៍កំពង់ភ្នំ ប៉ុស្តិ៍ព្រែកទន្លាប់ និងលោកមេឃុំព្រែកដាច់ដឹកនាំកម្លាំងចុះ ស្រាវជ្រាវបង្ក្រាបករណីខាងលើ។
-ថ្ងៃអង្គារ១៣រោវ ខែអាសាឍឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦.០៧.២០២២ វេលាម៉ោង ១៤និង៣៥នាទីរសៀលក្រុមការងារបានចុះស្រាវជ្រាវដល់ទីតាំងខាងលើ នៅចំណុចផ្ទះឈ្មោះ ចាំង យ៉ាំងវ៉េ ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិវៀតណាមស្ថិតក្នុងភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
-ជនសង្ស័យ ០១នាក់ ៖
-ឈ្មោះចាំង យ៉ាំងវ៉េ ភេទប្រុសអាយុ ៣៩ឆ្នាំ(ម្ចាស់ផ្ទះ) ជនជាតិវៀតណាម មុនរបរ កម្មករ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ(ឃាត់ខ្លួន)។
បច្ចុប្បន្ន ៖ ម្ចាស់ទីតាំងនិងសម្ភារៈវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធី ដោយមានការសម្របសម្រួល និងបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាលាវ ស្រេង ឲ្យធ្វើការអប់រំនឹងអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ។សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំដល់ឈ្មោះ ចាំង យ៉ាំងវ៉េ ភេទប្រុស អាយុ៣៩ឆ្នាំ(ម្ចាស់ផ្ទះ) ជនជាតិវៀតណាម មុនរបរ កម្មករ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ (ម្ចាស់ទីតាំង) និងហាមមិនឱ្យម្ចាស់ទីតាំងបើកឬលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ប្រសិនបើនៅមានបើកលេងតទៅទៀត ត្រូវធ្វើការបង្ក្រាបនិងចាត់ការតាមនីតិវិធីច្បាប់។