នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានរៀបចំសន្និសីទសារព័ត៌មានស្ដីអំពី «សមិទ្ធផលសម្រេចបានរយពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ដឹកនាំដោយ លោក
សន្និសីទមានគោលបំណងបង្ហាញជូនសាធារណជនឱ្យបានដឹងអំពី សមិទ្ធផលសម្រេចបានរយពេល៥ឆ្នាំកន្លងមករបស់ក្រសួងពាណិជ្ជកម្ម ក្នុងទិសដៅជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។
វាគ្មិន និងភ្ញៀវកិត្តិយស អញ្ជើញចូលរួមមាន ៖
១. ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ
២. ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេន
៣. ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៤. ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
៥. ឯកឧត្តម ហូ សុីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម
៦. លោកជំទាវ តាំង សុគន្ធមាលា អគ្គាធិការ
៧. ឯកឧត្តម កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម
៨. ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ
៩. លោក ពុត ហេម៉ុណ្ណា អគ្គនាយករងសេវាពាណិជ្ជកម្ម
១០. លោក ឈាវ ផា អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស
១១. លោក ឃួន វីរៈ អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ
១២. លោក កៅ ដូច ប្រធានការិយាល័យ និងជាសមាជិកលេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ៕