ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

ក្រោយ​ម្ចាស់​ដេប៉ូ​ប្រេង​៤២​នាក់​ប្ដឹង​មេក​.​ប​.​ប​ខេត្តកណ្ដាល​ទៅ​ACU ស្រាប់តែ​លោក ឃួន សាវុធ កោះហៅ​ម្ចាស់​ដេប៉ូ​ក្នុង​គោលបំណង​…!

ក្រោយ​ម្ចាស់​ដេប៉ូ​ប្រេង​៤២​នាក់​ប្ដឹង​មេក​.​ប​.​ប​ខេត្តកណ្ដាល​ទៅ​ACU ស្រាប់តែ​លោក ឃួន សាវុធ កោះហៅ​ម្ចាស់​ដេប៉ូ​ក្នុង​គោលបំណង​…!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ យោងតាម​លិខិត​អញ្ចើញ​ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ លោក ឃួន សាវុធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការពារ​ប្រើប្រាស់ កិច្ច​ការពារ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ចេញ​លិខិត​អញ្ជើញ​ម្ចាស់​ដេប៉ូ​ប្រេង​ឥន្ទនៈ​ទាំង​៤២​នាក់​ទៅ​អគ្គនាយកដ្ឋាន​ស្ថិតនៅ​ផ្លូវ​លេខៈ​១៨ ភូមិ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​៩:០០​នាទី​ព្រឹក​ក្រោម​អ​ធីបតី​ភាព ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​។​

​សូម​ជម្រាប​ជូន​ថា​៖​លោក ឃួន សាវុធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​បានចេញ​លិខិត​អញ្ចើញ​ម្ចាស់​ដេប៉ូ​ទាំង​៤២​នាក់​នេះ​ធ្វើឡើង​ដើម្បីឲ្យ​ចូល​បំភ្លឺ និង​ផ្ដល់​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន ក្រោយ​ម្ចាស់​ប៉ូ​ប្រេង​ឥន្ទនៈ​ទាំង​៤២​នាក់​បាន​ប្ដឹង​លោក តូច ចៅ​កុយ ប្រធាន​សាខា ក​.​ប​.​ប​ខេត្តកណ្ដាល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សាលាខេត្ត​កណ្ដាល ករណី​ចុះ​អនុវត្ត​ការងារ​និង​គៀបសង្កត់​ពិន័យ​ម្ចាស់​ដេប៉ូ​ប្រេង​ដោយ​គ្មាន​វិក័យ​ប​ត្រ​និង​ករណី​ខ្លះ​ចេញ​វិក័យ​ប​ត្រដោយ​សរសេរ​ទឹកប្រាក់​តិច​ជាង​ទឹកប្រាក់​ដែល​បាន​ទាមទារ​ជាក់ស្ដែង​ពី​ម្ចាស់​ដេប៉ូ ដែល​ប្ដឹង​កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ​។​

​បើ​យោង​តាម​ប្រភព​ម្ចាស់​ដេប៉ូ​ទាំង​៤២​នាក់​បានឲ្យដឹងថា​៖ មន្ត្រី​ក​.​ប​.​ប​បាន​ចុះ​មក​ចែក​លិខិតអញ្ជើញ​នេះ​ហាក់បីដូច​ជា​ធ្វើឡើង​យ៉ាង​តក់ក្រហល់​ខុស​ភាពប្រក្រតី​ពីព្រោះថា​ទីតាំង​ម្ចាស់​ដេប៉ូ​មាន​រហូត​ដល់​៤២​កន្លែង​ស្ថិតនៅ​ភូមិ ឃុំ ស្រុក ផ្សេងៗ​គ្នា ប៉ុន្តែ​មន្ត្រី​ក​.​ប​.​ប​បាន​ចុះ​ចែក​ត្រឹមតែ​មួយ​ព្រឹក​ប៉ុណ្ណោះ ហើយ​ពួកគាត់​ចង់ឲ្យ​មាន​សមាសភាព​មន្ត្រី​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ និង​សាលាខេត្ត​កណ្ដាល ប្រសិនបើ​គ្មាន​នោះ​ទេ​ពួកគាត់​ទាំងអស់​គ្នា​នឹង​មិន​ចូលរួម​តាម​ការអញ្ជើញ​ឡើយ​។​

​ប្រភព​ម្ចាស់​ដេប៉ូ​ដ​ដែ​ដែល​បាន​ឲ្យដឹង​ទៀត​ថា​៖​គោលបំណង​ដែល​ពួកគាត់​ទាំងអស់​គ្នា​បាន​ប្ដឹង​ប្រធាន​សាខា​ក​.​ប​.​ប ខេត្ត​កណ្ដាល​នេះ ដោយសារ​ពួក​គាត់​មិន​ពេញចិត្ត​ចំពោះ​ការអនុវត្ត​ច្បាប់​របស់​លោក តូច ចៅ​កុយ និង​ពួក​គាត់​នៅតែ​ទទួច​ស្នើឲ្យ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ជាពិសេស​ឯកឧត្តម ផាន អូន ធ្វើ​ការដក​លោក តូច ចៅ​កុយ ចេញពី​ប្រធាន​សាខា ក​.​ប​.​ប​ខេត្តកណ្ដាល​តែម្ដង​។​

​មហាជន​មាន​ការ​នឿយ​ឆ្ងល់​ថា​ការ​ចេញ​លិខិត​អញ្ជើញ​យ៉ាង​តក់ក្រហល់​នេះ​ជា​ការរំលោភ​នីតិវិធី​ដែរឬទេ​? តើ​ការ​ចេញ​លិខិត​អញ្ជើញ​នេះ​ក្នុង​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​?
​ទោះបីយ៉ាងណា​ការ​ចេញ​លិខិត​អញ្ជើញរ​បស់​អគ្គនាយកដ្ឋាន​ក​.​ប​.​ប ទៅ​ម្ចាស់​ដេប៉ូ​ប្រេង​ទាំង​៤២​នាក់​យ៉ាង​តក់ក្រហល់ ខណៈ​បណ្ដឹង​របស់​ម្ចាស់​ដេប៉ូ​បាន​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) និង​សាលាខេត្ត​កណ្ដាល មិនទាន់​ដឹង​ថា​មាន​ចំណាត់ការ​នីតិវិធី​យ៉ាងណា​នៅឡើយ​។​

​ដោយឡែក​អង្គភាព​យើង​បាន​សម្ភាសន៍​ឯកឧត្តម ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល