នាព្រឹកថ្ងៃអង្គារទី១៩ខែកក្កដាឆ្នាំ២០២២ តាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបញ្ជាដល់ភូមិឃុំសង្កាត់ទាំង៧ចុះត្រួតពិនិត្យរាល់បណ្តាហេដ្ឋារចនាសម្ពន័ទាំងឡាយដើម្បីយកមកដោះស្រាយរៀបចំផែនការស្ថាបនាជាបណ្តើរៗបន្តបន្ទាប់ ។
ជាក់ស្តែងតាមបណ្តោយផ្លូវលំចាប់ពីភូមិ ត្រពាំងអណ្តូង រហូតដល់ផ្លូវភូមិ ត្រសាំង ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ យើងពិនិត្យឃើញថាមានសភាពខូចខាតក្រលុកច្រើននោះ តាមសំដីរបស់លោក: ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង លោកបានមានប្រសាសន៍ថា:ផ្លូវនេះលោកកំពុងក្រាលថ្មមិចដើម្បីអោយរថយន្តបើកបរកិនបង្ហាប់សិន ព្រោះផ្លូវនេះជាផ្លូវស្រុត បន្ទាប់មកលោកនិងថ្មមិនបន្ថែមម្តងទៀតកៀរអោយស្អាតរួចសឹមចាក់ បេតុង និងដាក់ប្រពន្ធ័លូយកតែម្តង។
តាមសំដីរបស់ប្រជាពលរដ្ឋនៅទីនោះលោកមានសប្បាយចិត្តជាខ្លាំងដែលអជ្ញាមូលដ្ឋានរបស់លោកបានស្ថាបនាផ្លូវជូនពួកគាត់ និងថ្លែងអំណរគុណដល់ លោក ហែម ដារិទ្ធិ ដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ ។
ជាចុងក្រោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាដល់គ្រប់បណ្តាសង្កាត់ទាំង៧ ត្រូវតែខិតខំបន្ថែមទៀតក្នុងការទទួលខុសត្រូវពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនិងរាយការណ៍ជាបន្ទាន់ដើម្បីលោកមានវិធានការចុះដោះស្រាយអោយទាន់ពេលវេលា។