ខេត្តព្រៃវែង៖ គួរំលឹកផងដែរថា ៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជារឲ្យមន្ត្រីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ។ តែផ្ទុយទៅវិញ ទីតាំងល្បែងសុីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍និងឆ្នោតយួន(កន្ទុយលេខ)ខុសច្បាប់ដែលកំពុងបើកលេងមានដូចជានៅតាមបណ្ដោយផ្លូវលំចូលទៅភូមិយួនឬ(ហៅថាផ្សារយួន) និងផ្សារធំ អ្នកលឿង (ល) ស្ថិតនៅភូមិ ៦ នឹងផ្លូវជាតិលេខ ៣១០ ភូមិ៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង(នេះគ្រាន់តែគិតត្រួសៗក្នុងឃុំព្រែកខ្សាយ ខ) កំពុងតែបើកដំណើរការលែងនិងចាក់ឆ្នោត យ៉ាងពពាក់ពពូន ដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ(ពោល)គឺបើកលេងដោយសេរី ពួកគាត់ដាក់ការសង្ស័យថា ល្បែងស៊ីសងខុសច្បាប់ខាងលើនេះអាចជាឆ្នាំងបាយរបស់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធជាពិសេសលោកវីរៈសេនីយ៍ឯក សេង ពន្លក អធិការស្រុកពាមរក៏ ហើយមើលទៅបានជាមិនមានចំណាត់ការបង្ក្រាប។
ប្រជាពលរដ្ឋដែលរស់នៅភូមិ/ឃុំ/ខាងលើបានប្រាប់ឲ្យដឹងទៀតថា កន្លែងទីតាំងបនល្បែងខុសច្បាប់ ខាងលើនេះ គេសង្កេតឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃគេឃេីញមានមនុស្សចេញចូលលេងល្បែងនិងចាក់ឆ្នោតយួន(កន្ទុយលេខ)មិនដាច់នោះទេ គ្មានអាជ្ញាធរឬសមត្ថកិច្ចចុះបង្ក្រាប ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ព្រោះពួកគាត់ព្រួយបារម្ភខ្លាចមាន អំពើចោរកម្មផ្សេងៗមានដូចជា ចោរលួច ចោរឆក់ ចោរប្លន់និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។សូមអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោកវរសេនីយ៍ឯក សេង ពន្លក មេត្តាចុះបង្ក្រាបកន្លែងល្បែងស៊ីសងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ និងឆ្នោតយួន(កន្ទុយលេខ)ខុសច្បាប់ ខាងលើនេះផងទាន។
ជុំវិញល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរសព្ទសួរទៅលោកនាយប៉ុស្តិ៍រដ្ឋបាលព្រែកខ្សាយ(ខ) ប៉ុន្តែមិនបានជួបទេ ជួបតែជំនួយការ គាត់ប្រាប់ថា មេប៉ុស្តិ៍មិននៅនឹងកន្លែងទេ គាត់បញ្ចូលទូរសព្ទទុកចោលរួចចេញទៅក្រៅបាត់ហើយ ចាំគាត់មកវិញខ្ញុំនឹងរាយការណ៍ប្រាប់គាត់។
ចំណែកលោកវីរៈសេនីយ៍ឯក សេង ពន្លក អធិការស្រុកស្រុកពាមរក៏ អង្គភាពយើងបានរាយការណ៍ជូនតាមប្រព័ន្ធតេលេក្រាម ករណីល្បែងស៊ីសងខាងលើនេះលោកចូលមើលហើយមិនឆ្លើយតប។
ប្រជាពលរដ្ឋសូមគោរពនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមមេត្តាចាប់កម្លាំងក្រោមឱវាទឱ្យចុះមកពិនិត្យ និងបង្ក្រាបទីតាំងដែលបើល្បែងសុីសងខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវត្ត៕