ថ្ងៃអាទិត្យ ៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២២ ស្តីពីករណី:ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម(កាប់យកម៉ូតូ-លួចសកម្ម) ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ រួមទាំងវត្ថុតាងមួយចំនួន ។
ហេតុការណ៍ នៅថ្ងៃ១៦.០៧.២០២២ វេលាម៉ោង០១ និង២៥នាទី កម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ០១ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យមានគ្នា ០៤ នាក់ ភេទប្រុសជិះម៉ូតូ២គ្រឿង ដែលមានភិនភាគដូចខាងលើ . ពេលនោះកម្លាំងសមត្ថកិច្ចបានហៅអោយឈប់ម៉ូតូ តែជនសង្ស័យមិនព្រមឈប់ ហើយបំរ៉ុងជិះម៉ូតូគេចខ្លួនតែត្រូវកំលាំងផ្នែកយុត្តធម៌ និងកំលាំងប៉ុស្តិ៍បន្ទាយដែកបានធ្វើការឃាត់ខ្លួនយកប៉ុស្តិ៍បន្ទាយ ដែលដើម្បីធ្វើការសួរនាំ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានគ្នា ៥ នាក់ រួមមាន ៖
១/ឈ្មោះធឿន ថៃ (ហៅរាជ)ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាក មានទីលំនៅភូមិស្វាយប្រកាល ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលនៅផ្សារដីហុយ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
២/ឈ្មោះសាន ចាន់សុវណ្ណស្ថាបនា(ហៅធា ហៅណាល់)ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោចិនតុង សង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣/ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាដ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្សារដីហុយ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
៤/ឈ្មោះមាស សុវណ្ណឌឿនភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្សារដីហុយ សង្កាត់រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៥/ឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
សម្ភារ´បាត់បង់រួមមាន:
១/ម៉ូតូ១គ្រឿង HONDA សេរី២០២២ពណ៍ខ្មៅពាក់ស្លាកកណ្តាល1AM.9973។
២/ម៉ូតូ១គ្រឿងម៉ាកHONDAសេរីឆ្នាំ២០២០ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IE.1447។
វត្ថុតាងចាប់យករួមមាន ៖
១/ កាំបិតបុ័ងតោចំនួន០២ដើម៖ .កាំបិតបុ័ងតោដងឈើផ្លែដែកមានប្រវែង៣០សង់ទីម៉ែត្របណ្តោយប្រវែង១៦សុងទីម៉ែតទទឹងផ្លែ០៧សុងទីម៉ែត្រ។
.កាំបិតប័ងតោមួយដងឈើផ្លែដែកមានប្រវែង២៧សង់ទីម៉ែត្របណ្តោយប្រវែង១៦សុងទីម៉ែត្រ ទទឹងផ្លែ០៧សុងទីម៉ែត្រ។
២/ ម៉ូតូ១គ្រឿងម៉ាក (NEX)ពណ៌ស លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1JK.7269 ភ្នំពេញ។
៣/ម៉ូតូម៉ាកនិច (NEX) ពណ៌ខៀវលាយ សផ្លាកលេខ ភ្នំពេញ1JJ.7236។
៤/អាវក្រៅដៃ វែងក្រឡាការ៉ូចំនួន០១។
៥/អាវក្រៅពណ៌ក្រហមដៃវែងចំនួន០១។
៦/ម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងពណ៌ទឹកប៊ិក គ្មានស្លាកលេខ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ៤ នាក់បានឆ្លើយសារភាពថា ៖ ពួកក្រុមខ្លួន ធ្លាប់ធ្វើសកម្មភាពធាក់ និងកាប់យកម៉ូតូចំនួន១៦ដងនៅស្រុកកៀនស្វាយសំរេច១០ដង បានម៉ូតូចំនួន១០គ្រឿង (ម៉ូតូម៉ាក់ហុងដាសេ១២៥) និងធ្វើសកម្មភាព ធាក់ កាប់យកម៉ូតូនៅស្រុកស្អាងចំនួន០៣លើក បានម៉ូតូ ចំនួន០៣គ្រឿង(ម៉ក់ហុងសេ១២៥)
និងធ្វើសកម្មភាពធាក់ កាប់យកម៉ូតូនៅខេត្តកពង់ស្ពឺ ចំនួនបីលើក បានម៉ូតូចំនួន០៣គ្រឿង(ម៉ាក់ហុងដាសេ១២៥)។
ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស ជាអ្នកធាក់ម៉ូតូអោយដួល ឯឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នកយកកាំបិទបុង័តោកាប់ជនរងគ្រោះរាល់ពេលធ្វើសកម្មភាពម្ដងៗ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។
ក្រោយពីសកម្មភាពរួចជនសង្ស័យខាងលើយកម៉ូតូដែលធ្វើសកម្មភាពបានយកទៅផ្ញើនៅមន្ទីពេទ្យកុម៉ារជាតិទាំងយប់ ដោយឈ្មោះ ធឿន ថៃ ហៅ រាជ ភេទប្រុស និង ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជាអ្នកយកមក លក់អោយឈ្មោះអេម សំអាន ហៅ អេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវដោយផ្ញើរតាមឡានតាក់សុី និងពេលខ្លះឈ្មោះធឿន ថៃ ហៅរាជភេទប្រុសជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបានយកមកលក់ដល់ផ្ទះរបស់ឈ្មោះអេម សំអាន ហៅទុយ ហៅឪភេទប្រុស។
ចំពោះឈ្មោះចាន់ ពន្លឺ ភេទប្រុសបានឆ្លើយសារភាពទៀតថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង០១ និង១០នាទី ខ្លួនរួមជាមួយឈ្មោះ សុវណ្ណ ឧត្ដម ភេទប្រុស និងឈ្មោះ ទី ភេទប្រុស បានធ្វើសកម្មភាពកាប់យកម៉ូតូរបស់ឈ្មោះ ណឹម ចន្ធូ ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AM.9973 នៅចំណុចភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយយកទៅលក់អោយឈ្មោះ អេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១៤ និង៣០នាទីដោយមានការអនុញ្ញាតពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអោយលោក ឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកណ្តាល ដឹកនាំកំលាំងនគរបាលការិយាល័យកំរិតធ្ងន់ខេត្តកណ្តាល សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងសហការ ជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកបសែត ខេត្តកំពង់ស្ពឺ និងសហការជាមួយកំលាំងអធិការដ្ឋាននគរបាល ស្រុកសំរោង ខេត្តតាកែវ ធ្វើការងាត់ខ្លួនបានជនសង្ស័យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុសពាក់ព័ន្ធករណី ទទួលផលចោរកម្ម យកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។
នៅចំមុខសមត្ថកិច្ចឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស បានឆ្លើយសារភាពថា៖ ខ្លួនបានទទួលទិញម៉ូតូ ពីក្រុមចោរដែរធ្វើសកម្មភាព បានចំនួន៣០គ្រឿង ប្រភេទម៉ូតូម៉ាក់សេ១២៥ទាំងអស់ ពេលដែលទទួលទិញម៉ូតូ គឺទំនាក់ទំនងគ្នាតាមរយះលេខទូសព្ទដៃ មិនដែរជួបគ្នាទេ ម៉ូតូដែរទិញបាននោះ គឺផ្ញើតាមរថយន្តរត់តាក់ស៉ីនៅបេនឡានផ្សាដើមគរ រាជនាធីភ្នំពេញ ផ្ញើមកអោយដាក់នៅមុខផ្ទះ(ចំណែកប្រាក់ថ្លៃទីញម៉ូតូផ្ញើរតាមធនាគារវីង) រួចបានលក់បន្តអោយទៅឈ្មោះ មូល បុនភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត មានទីលំនៅ ភូមិហង់ហេង ឃ៉ំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់ពីសាកសួររួច ជនសង្ស័យ រួមទាំងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីចាត់កាតនិតិវីធី ៕