ទាន់ហេតុការណ៍
ការដ្ឋាន គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន បានចាប់ផ្តើម​ចល័ត​គ្រឿងចក្រ​ទៅ​ចូល​គោលដៅ​ដើម្បី​ដំណើរ​ការដ្ឋាន​សាងសង់​ជា​ផ្លូវកា​រហើយ​ - ​ឯកឧត្ដម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ធ​គ្រប់គ្រង​សមាជិកសមាគម ក្នុង​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ - ទិវា​គ្រូបង្រៀន​ពិភពលោក World Teacher's Day ​ប្រធានបទ “​គ្រូបង្រៀន ជា​គន្លឹះ​នៃ​ការអប់រំ​ឌីជីថល​” - មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រចាំកា​រ​នៅ​ទីស្នាក់ការ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ពញាក្រែក បាន​ចុះ​ល្បាត​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ តាម​បណ្ដោយ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ត្រពាំងផ្លុង​ទី​១ ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ឃាត់​រថយន្ត​កែច្នៃ ដឹកជញ្ជូន​ឈើ​ហ៊ុប​មូល​ប្រភេទ​លេខ​២ (​ឈើទាល​) ចំនួន​១០​កំណាត់ - ពលរដ្ឋ​មកពី​ទីជិត​ទី​ឆ្ងាយ ប្រមាណ​ជាង​១​ម៉ឺន​នាក់ បាន​មក​មើល​ការ​ប្រណាំងទូក ប្រណាំង​កាណូត និង​ប្រគុំ​តន្ត្រី ដែល​រៀបចំ​ដោយ​រដ្ឋបាល​ស្រុក​កំពង់លែង ក្នុងឱកាស​អបអរសាទ​រ ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៤ - លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ឋ​គ្រប់គ្រង​សមាជិក​សមាគម ក្នុង​សម្ពន្ឋ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​ - ទោះ​មាន​បទបញ្ជា​យ៉ាងណាក៏ដោយ ក៏​ល្បែង​មាន់​ជល់​អន​ឡា​ញ និង​ឆ្នោត​ឡូតូ នៅតែ​រីកសាយ​ពាសពេញ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​អាជ្ញាធរ​រក្សា​ភាព​ស្ងៀមស្ងាត់​ - ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែតុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២៤ - អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ សំណូមពរ​ដល់​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិនិត្យមើល​លោក​ប្រធាន​ផ្សារ​ជម្ពូ​វ័ន​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​ផង​ - ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ នឹង​ឡូតូ​តាម​ប្រពន្ធ័​អន​ឡាញ នៅតែ​រីក​សាយភាយ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
0

សូម​លោក​បង សេង ពន្លក អធិការ​ស្រុក​ពាមរ​ក៏ ជួយ​ពិនិត្យមើល​ល្បែង​តាម​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​កំពុង​រីក​រាលដាល​ដូច​ផ្សិត ស្ថិតនៅ​ភូមិ ៦ នឹង​ភូមិ ៣ ឃុំ​ព្រែក​ខ្សាយ​(​ខ​) (​ជិះ​វាង​គេង​មិន​លក់​ធ្វើ​ជា​សំរាម​លក់​) (វគ្គ​១)

សូម​លោក​បង សេង ពន្លក អធិការ​ស្រុក​ពាមរ​ក៏ ជួយ​ពិនិត្យមើល​ល្បែង​តាម​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​កំពុង​រីក​រាលដាល​ដូច​ផ្សិត ស្ថិតនៅ​ភូមិ ៦ នឹង​ភូមិ ៣ ឃុំ​ព្រែក​ខ្សាយ​(​ខ​) (​ជិះ​វាង​គេង​មិន​លក់​ធ្វើ​ជា​សំរាម​លក់​) (វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​ល្អ​បាន​ប្រាប់​សារព័ត៌មាន​យើង​ឱ្យដឹងថា នៅក្នុង​ទឹកដី​ស្រុក​ពាម​រ​ក៏ ព​ពេញ​ទៅ​ដោយ​ល្បែង​អន​ឡាញ មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុសច្បាប់​កំពង់​បើកទទួល​ស្វាគមន៍​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​លេង​នឹង​ចាក់ឆ្នោត​យ៉ាង​ពពាក់ព​ពូន​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​បង្ក្រាប​។​

​ប្រភព​បាន​បន្ថែម​ទៀត​ថា ទីតាំង​បើ​ល្បែងស៊ីសង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុសច្បាប់ ដែល​កំពុងបើក​លេង​មាន​ដូចជា​នៅ​តាម​បណ្ដោយ​ផ្លូវលំ​ចូល​ទៅ​ភូមិ​យួន​ឬ​(​ហៅ​ថា​ផ្សារ​យួន​) និង​ផ្សារ​ធំ​អ្នក​លឿង (​ល​) ស្ថិតនៅ​ភូមិ ៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) នឹង​ផ្លូវជាតិ​លេខ ៣១០ ភូមិ​៣ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រ​ក៏ ខេត្ត​ព្រៃវែង​(​នេះ​គ្រាន់តែ​គិត​ត្រួសៗ​ក្នុង​ឃុំ​ព្រែក​ខ្សាយ ខ​) កំពុងតែ​បើក​ដំណើរការ​យ៉ាង​រលូន​ដោយ​មិន​មាន​ការរំខាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​សោះឡើយ​(​ពោល​)​គឺ​បើក​លេង​ដោយ​សេរី ពួកគាត់​ដាក់​ការសង្ស័យថា ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​នេះ​អាច​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​លោក​វីរៈ​សេនីយ៍​ឯក សេង ពន្លក អធិការ​ស្រុក​ពាមរ​ក៏ ហើយ​មើល​ទៅ​បាន​ជា​មិន​មាន​ចំណាត់ការ​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​/​ឃុំ​/​ខាងលើ​បាន​ប្រាប់​ឲ្យដឹង​ទៀតថា កន្លែង​ទីតាំង​បន​ល្បែង​ខុសច្បាប់ ខាងលើនេះ គេ​សង្កេតឃើញថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គេ​ឃេ​ី​ញ​មាន​មនុស្ស​ចេញ​ចូល​លេង​ល្បែង​និង​ចាក់​ឆ្នោត​យួន​(​កន្ទុយលេខ​)​មិន​ដាច់​នោះទេ គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ចុះបង្ក្រាប ដែល​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម ព្រោះ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​មាន អំពើចោរកម្ម​ផ្សេងៗ​មានដូចជា ចោរលួច ចោរឆក់ ចោរ​ប្លន់​និង អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​ល​។​

​ដើម្បី​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​{៧​ចំណុច​}​និង​ជៀសវាង​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​និង​មហាជន​ដាក់ ការសង្ស័យ​ប្រហែលជា​ឆ្នាំងបាយ​អាជ្ញាធរ​មូលដ្ឋាន​!!​រឺ​មាន​ការឃុបឃិត​និង​បើកភ្លើង​ខៀវ​បង្កើត​បទល្មើស​ដើម្បី​ទទួល​លាប​សក្ការៈ​ជា​ផលប្រយោជន៍​។​សូម​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​លោក​វរសេនីយ៍ឯក សេង ពន្លក មេត្តា​ចុះ​បង្ក្រាប​កន្លែង​ល្បែងស៊ីសង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុសច្បាប់ ខាងលើ​នេះ​ផង​ទាន​។​

​គួ​រំលឹក​ផង​ដែរ​ថា ៖ កន្លងមក សម្ដេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ដាក់​បទបញ្ជារ​ឲ្យ​មន្ត្រីនគរបា​ល​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ទូទាំងប្រទេស ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ​។ តែ​ផ្ទុយទៅវិញ ទីតាំង​ល្បែង​សុីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍​និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុស​ច្បាប់​ខាងលើ​នេះ​ហ៊ាន​បើក​ដំណើរការ​លេង​បាន​ជា​រៀងរាល់ថ្ងៃ ឬមួយ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ទទួល​លាភសក្ការៈ​ពី​ម្ចាស់​ទីតាំង​ខាងលើនេះ រួច​ហើយ​ទេ​ដឹង​? ទើប​ទីតាំង​នេះ​ហ៊ាន​បើក​លេង​បាន​ទៅ​ដោយ​រលូន​យ៉ាង​ដូច្នេះ​។​

​ជុំវិញ​ល្បែងស៊ីសង​ខាងលើនេះ​អង្គភាព​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ​សួរ​ទៅ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ខ្សាយ​(​ខ​) ប៉ុន្តែ​មិន​បាន​ជួប​ទេ​ជួប​តែ​ជំនួយការ គាត់​ប្រាប់ថា មេ​ប៉ុស្តិ៍​មិន​នឹង​កន្លែង​ទេ គាត់​បញ្ចូល​ទូរ​សព្ទ​ទុក​ចោល​រួច​ចេញ​ទៅ​ក្រៅ​បាត់​ហើយ ចាំ​គាត់​មក​វិញ​ខ្ញុំ​នឹង​រាយការណ៍​ប្រាប់​គាត់​។​

​ចំណែក​លោក​វីរៈ​សេនីយ៍​ឯក សេង ពន្លក អធិការ​ស្រុក​ស្រុក​ពាម​រ​ក៏ អង្គភាព​យើង​បាន​រាយការណ៍​ជូន​តាម​ប្រព័ន្ធ​តេ​លេក្រា​ម ករណី​ល្បែងស៊ីសង​ខាងលើនេះ​លោក​ចូល​មើល​ហើយ​មិន​ឆ្លើយតប​។​

​ប្រជាពលរដ្ឋ​សូម​គោរព​និង​ស្នើសុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​លោក​ឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង សូមមេត្តា​ចាប់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​ចុះមក​ពិនិត្យ និង​បង្ក្រាប​ទីតាំង​ដែល​បើ​ល្បែង​សុីស​ង​ខាងលើ​នេះ​ផង ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​ក្រសួង​មហាផ្ទៃ​អនុវត្ត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល