ទាន់ហេតុការណ៍
​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​
0

​ពិធី​ក្រ​កាស​ដាក់ឱ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី របស់​រដ្ឋបាល​ស្រុក​ទឹកឈូ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ លោក នៃ គង់ អភិបាលរង​ខេត្ត តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី​ដែល រដ្ឋបាល​ស្រុក​ទឹកឈូ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ​ឆ្នាំ ២០២០ ដោយ​’​ក្នុង​ពិធី​នេះ​មាន​មន្ត្រី​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត រួម​និង មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ស្រុក ទឹកឈូ នា​ឱកាស​នេះ​យោង​តាម​សេចក្ដីសម្រេច ស្ដីពី​ការធ្វើសមាហរណកម្ម​បុគ្គលិក​និង​ការរៀបចំ​មុខតំណែង​គ្រប់គ្រងនៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី សរុប​មាន​ចំនួន​១៣​ការិយាល័យ​និង​អង្គភាព ដែល​មាន​មន្ត្រី​បំរើ​ការងារ​សរុប​ចំនួន ៧៣ នាក់ ក្នុងនោះ​មាន​១-​ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ២-​អង្គភាព​លទ្ធកម្ម ៣-​ការិយាល័យ គ្រប់គ្រង​ធនធាន​មនុស្ស ៤-​ផែនការ​និង​គាំទ្រ​ឃុំ​សង្កាត់ ៥-​លេខាធិការ​ក្រុមប្រឹក្សា ៦-​ត្រួតពិនិត្យ​ផ្ទៃក្នុង ៧-​អប់រំ​យុវជន​និង​កីឡា ៨-​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​ភូមិបាល ៩-​នីតិកម្ម​និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ១០-​កសិកម្ម​ធនធាន​ធម្មជាតិ​និង​បរិស្ថាន ១១-​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​សហគមន៍ ១២-​សង្គមកិច្ច​និង​សុខមាលភាព​សង្គម និង​១៣-​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​។​

​ក្នុងឱកាស​នោះ លោក នៃ គង់ អភិបាលរង​ខេត្ត​កំពត បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​របស់​រដ្ឋបាល​ស្រុក​ទឹកឈូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​-​ចិត្ត ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ន​សនា ដែល​បម្រើឱ្យ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ស្រប​តាម​គោលការណ៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា​អនុវត្តន៍​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ​រាជរដ្ឋាភិបាល​មាន​គោលដៅ​សំខាន់ៗ​ដ៏​ចម្បង ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដំណើរការ​ទៅ​ដោយ​ជោគជ័យ ដូច​ជា​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ចាក់គ្រឹះ​តាម​មូលដ្ឋាន តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ​- ឃុំ សង្កាត់ ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​និង​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន តាមរយៈ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​លើកកម្ពស់ និង​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍន៍ តាមរយៈ​នៃ​ការនាំមក​នូវ​កិច្ចការ​និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ស្រប​តាម​នយោបាយ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​សំដៅ​ផ្ទេរ​មុខងារ​និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​មាន​លទ្ធភាព​និង​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់​សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​លើកកម្ពស់​និង​ភាពជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ការដឹកនាំ​សំដៅ​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​គុណភាព ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​តំបន់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល