លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសមាជិក សមាជិកា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ដែលបានបានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដើម្បីគាំទ្រការរៀបចំ ពិធីជួបជុំអាហារសាមគ្គីយុវជនសារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម២០២២ តាមរយៈលោក អ៊ុំ រស្មី ប្រធានក្រុមការងារ HMN Media តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ដែលមានអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសប្រមាណជាង៥០០នាក់ កាលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ នៅឌឺហ្គ្រេន ធឺរេស។
តាងនាមសមាគម សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ និងពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សsុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។