ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​
0

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុង​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ស្ពឺ​)៖ លោក លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី នៅ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ដឹកនាំ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចំនួន​៥២២​នាក់ ដើម្បី​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ និង​ចែក​ថ្នាំ​ជូន​ដោយ​ឥតគិតថ្លៃ ដែល​អំណោយ​ថ្នាំពេទ្យ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង ប្រធាន​គណៈកម្មការ​ទី​៧​រដ្ឋសភា​, ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២,៨៨៩​នាក់ នៅ​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ បសេដ្ឋ ភូមិ​តា​នួន​ឃុំ​ពោធិ​ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​អាហារ​សាមគ្គី ចែក​ជូន​អាហារសម្រន់​ជា​នំ​បុ័ង និង​ទឹក​សុទ្ធ​ផងដែរ​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ ក្រោម​អធិបតីភាព​៖ កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ អមដំណើរ​ដោយ លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ដោយ​មាន​ការចូលរួម​សហការ​ពី​៖ លោក អៀង ម៉ូ​លី ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ លោក ឈឺ​ន សុធន អភិបាល​ស្រុក​បសេដ្ឋ លោក អោ វណ្ណ​ថេន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ លោក ឆាយ ស​ត្យា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រសួង​ផែនការ ជាពិសេស​គឺ​លោកគ្រូ​-​អ្នក​គ្រូពេទ្យ របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ និង​មន្ទីរ​ជុំវិញ​ខេត្ត​ដែល​ពាក់ព័ន្ធ​។​

​ជំងឺ​ដែល​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ជំងឺ​ទូទៅ ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឫសដូងបាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយះ​ខ្យល់​ដង្ហើម វាស់​ចង្វាក់បេះដូង ផ្នែក​ប្រព័ន្ធ​ប្រសាទ​និង​បំបាត់​ការឈឺ​ចុកចាប់ មន្ទីរពិសោធន៍​(​វិភាគ​ឈាម​) វះកាត់​តូច និង​ព្យាបាល​របួស …​។​ល​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ​គឺ​កើត​ចេញពី​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​ផងដែរ​។​

​បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។

​សូម​ជម្រាប​ជូន​ផងដែរ​ថា ក្នុង​រយៈពេល ៨៦​ខែ (០២ ធ្នូ ឆ្នាំ​២០១២ ដល់ ០៩ កុម្ភៈ ឆ្នាំ​២០២០) ៨​ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​បង្កើត ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ២១៦​លើក ជាពិសេស​ដោយ​មាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​ចូលរួម​ចំនួន ៤,២៧៥ នាក់ បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ព្រមទាំង​ចែក​ថ្នាំ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​បាន ចំនួន​៥២៣,៧៣៧​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន​៣៥២,០៨១​នាក់​។​

​សូមជម្រាបថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី មានលទ្ធភាព​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ តាម​តំបន់​មូលដ្ឋាន​ដាច់ស្រយាល តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់​នេះ គឺ​ដោយសារតែ​មាន​ការគិត​គូរ ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពី​សំណាក់​លោក ហ៊ុន ម៉ា​នី ដោយ​លោក​បាន​គាំទ្រ ណែនាំ និង​ចង្អុលបង្ហាញ​ប្រកប​ដោយ​ស​មានធម៌ ភាពឈ្លាសវៃ និង​ប្រកបដោយ​ថាមពល ដើម្បី​អោយ​សកម្មភាព​ម​នុស្ស​ធម៌​នេះ កើតមាន​ក្នុង​ន័យ​ចង់​ឃើញ​ជន​រួម​ជាតិ​មាន​សុខភាព​ល្អ ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ដែល​ទាំងអស់​នេះ​កើតចេញ​ពី​ការតស៊ូ ការបូជា​លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ពេលវេលា និង​ស្មារតី​របស់​វិរ​ថ្នាក់ដឹកនាំ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បិតា​សន្តិភាព​នៃ​កម្ពុជា ដែល​បាន​ផ្តល់​ភាពសុខសាន្ត ដល់​ប្រជាជន ដោយ​សម្តេច​មាន​ទេពកោសល្យ​ពី​កំណើត​ដឹកនាំ​ប្រទេសជាតិ ចេញពី​ផេះផង់ នៃ​របប​មហន្ធការ​ឲ្យមាន​ការ​រីកចំរើន​ដូច​សព្វថ្ងៃ មាន​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ មាន​ស្ថិរភាព​ជាតិ និង​មាន​សុខ​សន្តិភាព​ពិតប្រាកដ​។​

​លោក លេង ផា​លី បានឲ្យដឹងថា «​ដូច​សព្វដង​ដែរ ប្រជាពលរដ្ឋ​សប្បាយរីករាយ​ស្វាគមន៍ និង​ត្រេកអរ​ឥតឧបមា​ចំពោះ​ការចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នេះ ជាពិសេស សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ និង​សូម​គោរព​ជូន​ពរ​បង​ប្រធាន ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ទាំងអស់​សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លាងឃ្លាត​ឡើយ​»​។​

​ជាមួយគ្នា​នោះ​ដែរ ប្រធាន​ក្រុមការងារ​រូបនេះ ក៏​បាន​សូម​ថ្លែងអំណរគុណ​និង​ជូនពរ​ដល់ លោកតា លោកយាយ ពុក ម៉ែ អ៊ុ ពូ មីង បងប្អូន ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ពេលវេលា​។​

​លោក​បញ្ជាក់​បន្ថែមថា «​យើងទាំងអស់គ្នា​សូម​អរគុណ​សន្តិភាព និង​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​តេជោ ហ៊ុន សែន ព្រមទាំង​ប្តេជ្ញា​រួបរួម​គ្នា​ថែរក្សា​ការពារ សុខសន្តិភាព និង​ស្ថិរភាព​តាម​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​គង់វង្ស​ជានិច្ច​និរន្ត​រ៍​»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល