លោកស្រី តាំងស៊ីនហុង បានបង្ហោះសារជាផ្លូវការថា ៖ សូមបងប្អូន មេត្តាប្រុង ប្រយត្ន័ រូបថតនាងខ្ញុំ នៅក្នុងតេលេក្រាម ត្រូវបានជនខិលខូច លួចយកទៅដាក់ក្នុងតេក្រាមពួក គេដែលដាក់ឈ្មោះថា Srey chanthous ឈ្មោះតេលេក្រាម នេះមិនមែនជានាងខ្ញុំទេ ។
បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់មេធាវី លោកស្រី តាំងស៊ីនហុង បានបង្ហោះសារជាផ្លូវការថា៖
«សូមបងប្អូន មេត្តាប្រុង ប្រយត្ន័ រូបថតនាងខ្ញុំ នៅក្នុងតេលេក្រាម ត្រូវបានជនខិលខូច លួចយកទៅដាក់ក្នុងតេក្រាមពួក គេដែលដាក់ឈ្មោះថា Srey chanthous ឈ្មោះតេលេក្រាម នេះមិនមែនជានាងខ្ញុំទេ ប្រសិនបើជននេះយករូបនាងខ្ញុំទៅ សួរនាំ ឬបង្ករបញ្ហាអ្វីនោះគឺនាងខ្ញុំមិនទទួលខុសត្រូវឡើយ ព្រោះជាទង្វើររបស់ជនខិលខូច ដែលបានលួចយករូបថតនាងខ្ញុំ តាម តេលេក្រាមរបស់នាងខ្ញុំដែល មានលេខ 015255266 ចំណែកឯជនខិលខួចគឺពួកវា បិទលេខទូរសព្ទ័មិនអោយឃើញលេខរបស់ពួកវាឡើយ ហើយឈ្មោះ Srey chanthous មិនមែនជាឈ្មោះនាងខ្ញុំទេ សូមបងប្អូនមេត្តាជួយស៊ែ អោយបានដឹងដល់សម្ថកិច្ច និងបងប្អូន យើងទាំងអស់ប្រាបដឹងពីទង្វើជនខិលខូចផង
រូបខាងក្រោមនេះគឺជនខិលខួចបានរូបថតនាងខ្ញុំទៅឆាតសួរនាំមនុស្សផ្សេង ៗ ហើយមុននេះប្អូន ម្នាក់ និងប្រធានរបស់គាត់ បានប្រាប់មកនាងខ្ញុំថា ឃើញអាខោនតេលេក្រាម ដែលដាក់រូបថតនាងខ្ញុំ តែឈ្មោះផ្សេង ហើយពួកជនខិលខូចបិទលេខមិនអោយឃើញ សូមបងៗសម្ថកិច្ចជួយស្រាវជ្រាវរកជនល្មើស ឈ្មោះ Srey chanthous នេះផង » ៕