ស្រុកលើកដែក ៖ នៅព្រឹក ថ្ងៃ អង្គា ៧ កើតខែអាសាឍ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២
លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សា ឃុំក្អមសំណ ឃុំសណ្តារ ឃុំខ្ពបអាទាវ និងឃុំពាមរាំង អាណត្តិទី៥។
ពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំអាណត្តិចាស់ អាណត្តិថ្មី មេភូមិ មេភូមិរង សមាជិកភូមិ គ្រូពេទ្យ គ្រូបង្រៀន អង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយ អាចារ្យ គណៈកម្មាការវត្ត តំណាង គ.ជ.ប ចាស់ព្រឹទ្ធាចារ្យ នឹងមានការចូលរួមអបអរសាទរពីបងប្អូនប្រជាពលរដ្ឋឃុំក្អមសំណក្នុងកម្មវិធីប្រកាសសុពលភាពសមាជិកអាណត្តិទី៥នេះ
ជាចុងក្រោយលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែកក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋក្នុងស្រុកលើកដែកទាំងអស់ដែលបានស្រលាញ់គាំទ្របោះឆ្នោតជូនលោកក៏ដូចជាបោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជា
លោកសូមសន្យាថានឹងខិតខំប្រឹងដឹកនាំសមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុកលើកដែកទាំងអស់ជួយបម្រើសេវាកម្មសាធារណៈជូនបងប្អូនប្រជាពរដ្ឋអោយអស់ពីសមត្តភាពរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់តម្រូវការបងប្អូនជាពិសេសលោកនឹងប្រឹងប្រែងដឹកនាំស្រុកលើកដែកអោយរីចំរើនតទៅមុខជាលំដាប់។
អគុណសន្តិភាព
នាយករដ្ឋបាលគេហទំព័ររស្មីស្ទឹងត្រង់