ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

រដ្ឋបាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​ប្រាសាទ​ដើម​ពោធិ៍ ក្នុង​ក្រុង​កំពត ឆ្នាំ ២០២០

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ១៥​កើត ខែមាឃ​ឆ្នាំកុរ​ឯកស័ក ពុទ្ធ​សករាជ​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ប្រារព្ធ​នូវ​កម្មវិធី​បុណ្យ​មាឃបូជា ដែល​កម្មវិធី​នេះ​បាន​ធ្វើឡើង​នៅ​ប្រសាទ​ដើម​ពោធិ៍ ស្ថិតនៅក្នុង​ភូមិ ១​ឧសភា សង្កាត់​កំពង់​កណ្ដាល​ក្រុង​កំពត​ខេត្ត​កំពត​។

កម្មវិធី​បុណ្យ​បាន​ប្រារព្ធ​ឡើង​មាន​ការអញ្ជើញ​និង​និមន្ត​ចូលរួម នា​ឱកាស​នោះ​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី ព្រមទាំង​មន្ត្រី​សង្ឃ ព្រះសង្ឃ រួម​និង លោក​-​លោកស្រី​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្ត និង​ប្រជា​ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ​សិស្ស​និស្សិត យ៉ាងច្រើន​កុះករ​។​

​ពិធី​បុណ្យ​មាឃបូជា គឺជា​ពិធី​បុណ្យ​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត នៅក្នុង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ហើយ​ពិធី​បុណ្យ​មាឃបូជា នេះ​ទៀតសោត គោលបំណង​ចម្បង​គឺ​ប្រារព្ធ​ឡើង សម្រាប់​រំលឹក​ដល់​ថ្ងៃ​មហា​មង្គល​ទាំងពីរ នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ដែល​ទ្រង់​ប្រជុំ ចតុរង្គសន្និបាត​និង​ប្រកាស​បាក់​ជន្មាយុ​សង្ខា​រ​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ​។ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​យើង តែង​បាន​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ទៀតផង​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​ព្រះសង្ឃ​ប្រជា​ពុទ្ធបរិស័ទ​រួម​នឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត​កំពត​ទាំង​អស់​ដែល​តែងតែបាន​និមន្ត​និង​អញ្ជើញ​ចូលរួម ប្រារព្ធ​ធ្វើឡើង​នៅ​កម្មវិធី​បុណ្យ​សាសនា​ដ៏​មាន​សារសំខាន់​នេះ ជា​រៀងរាល់ឆ្នាំ​មិន​ដែល​អាក់ខាន​។ ព្រោះថា​ព្រះពុទ្ធសាសនា មិន​ត្រឹមតែ​បាន​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​រួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់​នៅក្នុង​ការពង្រឹង​សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀត​ផង​។​

​ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ​អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រួម​និង​ប្រជា​ពុទ្ធបរិស័ទ​បាន​នាំនូវ​បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង កម្មវិធី​បុណ្យ​សរុប ចំនួន​១២​លាន​រៀល ក្នុងនោះ​សម្រាប់​បច្ច័យ​របស់​រដ្ឋ​បាល​ខេត្ត​មាន​ប្រមាណ ចំនួន​១០​លាន​រៀល និង​បាន​ជូន ថវិកា​មួយចំនួន​ដល់​កងកម្លាំង​នាឱកាស​នោះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ពិធីបុណ្យ​នា​រសៀល​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ គឺ​មាន​ការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី សំណាក់​ព្រះសង្ឃ​ថ្នាក់ដឹកនាំ​ខេត្ត​រួម​និង​ពុទ្ធបរិស័ទ​បាន​ចូលរួម​ដង្ហែរ​ក្បួន​តាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត នឹង​ធ្វើ​ពិធី​វេរ​គ្រឿង​សក្ការៈបូជា​ស្វាធ្យាយ​និង​និមន្ត​ព្រះសង្ឃ​សម្ដែង​ព្រះធម៌​ទេសនា​។ ហើយ​កម្មវិធី​បុណ្យ​នេះ នឹងត្រូវ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១​រោច ខែមាឃ​ឆ្នាំកុរ​ពុទ្ធ​សករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ ២០២០ ដោយ​មាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី បិណ្ឌបាត​ចំនួន ៥០០​អង្គ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល