នៅព្រឹក ថ្ងៃ ច័ន្ទ 6 កើតខែអាសាឍ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២
លោក អ៊ូ ឈាង អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អមដំណើរដោយលោកវរៈសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយចូលរួមកម្មវិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអាណត្តិទី ៥ ជូនលោក ទេព សុផាត ដែលត្រូវតែងតាំងជាមេឃុំបន្ទាយដែកអាណត្តិទី ៥ នេះនឹងមានការចូលរួមអបអរសាទរពីបងប្អូនប្រជាពលរដ្ឋឃុំបន្ទាយដែក ។
បងប្អូនប្រជាពលរដ្ឋនៅឃុំបន្ទាយដែកទាំងអស់ពិតជាមានសេចក្ដីសោមនស្សរីករាយ និងស្រលាញ់គាំទ្រដល់លោក ទេព សុផាត ដែលត្រូវបានតែងតាំងតំណែងជាមេឃុំបន្ទាយដែកដោយក្រសួងមហាផ្ទៃនឹងលោកអភិបាលខេត្ត កណ្ដាល ដោយមានការប្រកាសតែងតាំងពីលោក អ៊ូ ឈៀង អភិបាលស្រុកកៀនស្វាយនឹងមន្ត្រីកេត្តិយសជាច្រើនរូបទៀត ។
ជាចុងក្រោយលោក ទេព សុផាត មេឃុំអាណត្តិទី៥ ឃុំបន្ទាយដែកក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋក្នុងឃុំបន្ទាយដែកទាំងអស់ដែលបានស្រលាញ់គាំទ្របោះឆ្នោតជូនលោកក៏ដូចជាបោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជាជូនលោកអោយជាប់ជាមេឃុំបន្ទាយដែកលោកសូនសន្យាថានឹងខិតខំប្រឹងជួយបងប្អូនប្រជាពរដ្ឋអោយអស់ពីសមត្តភាពរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់តម្រូវការបងប្អូនជាពិសេសលោកនឹងប្រឹងប្រែងដឹកនាំឃុំបន្ទាយដែកអោយរីចំរើនពីមួយអាណត្តិទៅមួយអាណត្តិ។