ថ្ងៃព្រហស្បតិ៍័ ទី២៤ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
​គ្រួសារ​ជនរងគ្រោះ​បាន​ហួសចិត្ត រឿង​អំពើហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​មកលើ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ តែ​ច្បាប់​ពុំទាន់​មាន​យុត្តិធម៌​ជូន​ពួកគាត់​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ - លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា ផ្ញើសាររំលែកទុក្ខ​ក្រុមគ្រួសារសព​ ឯកឧត្ដម​ សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព - មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​! - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥ - ​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក - ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ សប្បាយរីករាយ​លេង​កម្សាន្ត សង្ក្រាន្ត​វត្តភ្នំ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ - លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​
0

លោក កែ​ន សត្ថា អញ្ជើញ​ក្នុង​កិច្ចប្រជុំ គណៈកម្មការ​នៃ​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​០៣​ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​តំបន់​ជលផល​សមុទ្រ បាន​អញ្ជើញ​ចូលរួម​ក្នង ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​គ្រប់គ្រង​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ នៅ​ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ​ខេត្ត​កែប ដើម្បី​ពិនិត្យ​អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​នៅ​ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ​ខេត្ត​កែប រយ​:​ពេល​៥​ឆ្នាំ (២០១៩-២០២៣) ដែល​រៀបចំ​ដោយ​៖ រដ្ឋបាល​ជលផល និង​រដ្ឋបាល​ខេត្ត​។

​អង្គពិធី​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស លោក លោកស្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាល ក្រុង ស្រុក អនុប្រធាន សមាជិក គណៈកម្មការ និង​ក្រុមការងារ​គ្រប់គ្រង​តំបន់​គ្រប់គ្រង​អភិរក្ស​ជលផល​សមុទ្រ ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ​ខេត្ត​កែប និង​ដៃគូរ​អភិវឌ្ឍន៍​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា អភិរក្ស​ធនធានធម្មជាតិ​ស្ថិត​តាម​បណ្តា​កោះ​នៃ​ដែនសមុទ្រ​ក្នុង​ដែនទឹក​របស់​ខេត្ត​យើង ទាំង​នៅលើ​កោះ​និង​ក្នុង​ដែនទឹក ឱ្យបាន​គង់វង្ស ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ ពិសេស​ការទប់ស្កាត់​កុំឱ្យ​មាន​បទល្មើស​នេសាទ​ខុសច្បាប់ និង​ជៀសវាង​ការ​រុករាន​ខុស​ច្បាប់​ដោយ​ប្រការ​ណាមួយ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​របស់​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល