ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.?
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប ៧១​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប ៧១​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃ​អង្គារ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប ៧១​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)​។

​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​មហោឡារឹក​នៅ​វិមាន​៧​មករា ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​បក្ស​, អនុប្រធាន​បក្ស​ទាំង​៤​រូប សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ,​សម្តេច​ក្រឡាហោម ស ខេង​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា ជាច្រើនរូប​ទៀត​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​៧១​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា​ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បន្តថា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យ​ពូជសាសន៍ ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រាំ​រ៉ៃ ពី​ការបែកបាក់​ជាតិ និង​គំនរ​ផះផង់​ទៅ​ជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិឌ្ឍន៍​លើ​គ្រប់​វិស័យ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​គារវ​ភក្តីភាព និង​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដែល​បាន​និង​កំពុង​គង់ប្រថាប់ ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​នៃ​ប្រជារាស្ត្រ​ខ្មែរ​នៅ​គ្រប់ទិសទី​។ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក្ដី​ក៏ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រក្សា​ខ្ជាប់​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន ដើម្បី​កសាង និង​ការពារ​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាព​សង្គម​។​

​សម្តេច​តេ​ជោបាន​មានប្រសាន៍​ថា​ការសម្រេ​ចបាន កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​មក​នេះ បាន​ធ្វើឱ្យ​កម្ពុជា​ចេញផុត​ពី​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​ខិតខំ​ពុះពារ​សម្រេច​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។ ភាពក្រីក្រ​របស់​ប្រជាជន​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់ ជីវភាព​របស់ ប្រជាជន​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព​សង្គម​មាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យ​ចាក់ឫស​កាន់តែ​រឹងមាំ​ក្នុងសង្គម​ខ្មែរ​។ កម្ពុជា​បាន​និង កំពុង​ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ក្នុង​កិច្ចការ​អន្តរជាតិ​នានា​ទាំង​ក្រប​ខណ្ឌ​តំបន់ និង សកល​។ បច្ចុប្បន្ន ប្រជាជន​យើង​កំពុង​រស់នៅ​ប្រកប​ដោយ​ភាពសុខដុមរមនា មាន​ក្តីសង្ឃឹម និង​មាន​ឱកាស​សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​សម្រាប់​ក្មួយៗ​ជា​យុវជន​ជំនាន់​ក្រោយ​។​

​សម្តេច​តេជោ​បន្តទៀតថា សន្តិភាព​ដែល​សម្រេចបាន​យ៉ាង​លំបាក​បំផុត​ដោយ​ខ្មែរ​ខ្លួនឯង​នេះ និង​សមិទ្ធផល​ដ៏​ធំធេង នៃ​ការស្តារ កសាង និង​អភិវឌ្ឍ​សង្គមជាតិ បានបញ្ជាក់​ច្បាស់​នូវ​សច្ចធម៌​មួយ គឺ​ខ្មែរ​អាច​ធ្វើ បាន​នូវ​អ្វីៗ​គ្រប់យ៉ាង ឱ្យ​តែ​យើង​មាន​សាមគ្គីភាព មាន​ភាព​ជឿជាក់​លើ​បុព្វហេតុ​របស់ខ្លួន ហើយ​រួមគា្ន​ដើរ​ទៅ​មុខ​លើ​វិថី​មួយ​ដ៏​ត្រឹមត្រូវ​។ និយាយ​រួម​មក​រាល់​សមិទ្ធផល ដែល​គណបក្ស​បាន​សម្រេច​ជូន​ជាតិ​ក្នុង​រយៈពេល ៤៣​ឆ្នាំ​មកនេះ គឺ​អាស្រ័យ​ដោយ​គណបក្ស​មាន​ភាព​ត្រឹម ត្រូវ​ខាង​នយោបាយ មាន​ការគាំទ្រ​ពេញទំហឹង​ពី​ប្រជាជន មាន​រចនាសម្ព័ន្ធ​រឹងមាំ និង​ធនធានមនុស្ស​ប្រកប​ដោយ​គុណធម៌ និង​សមត្ថភាព មាន​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​រឹងមាំ និង​របៀប របប​ធ្វើ​ការងារ​ត្រឹមត្រូវ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ ដែល​មាន​គណបក្សនយោបាយ​ចំនួន ១៧ ចូលរួម បាន​ប្រព្រឹត្តទៅ ដោយ​ជោគជ័យ​ក្នុង​បរិយាកាស​នយោបាយ អព្យាក្រឹត សេរី និង​សុខ​សុវត្ថិភាព​។ ប្រជាពលរដ្ឋ​ដ៏​ច្រើន​កុះករ​បាន​ទៅ​បោះឆ្នោត​តាម​ការិយាល័យ​នីមួយៗ ប្រកបដោយ​ភាពថ្លៃថ្នូរ សប្បាយ រីករាយ និង​តាម​ឆន្ទៈ​របស់​ខ្លួន ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​បន្ត​ដឹកនាំ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ជ័យជម្នះ​ដ៏​ត្រចះត្រចង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ កាន់តែ​បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា ប្រជាជន​កម្ពុជា ត្រូវការ​ចាំបាច់​នូវ​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នៅ​ថ្នាក់​ជាតិ ទាំង​នៅ​ថ្នាក់ មូលដ្ឋាន ឃុំ ភូមិ សង្កាត់​។ តាមរយៈ​ជ័យជម្នះ​នេះ នឹង​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន មូលដ្ឋាន​កាន់តែ​រឹងមាំ​សម្រាប់​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៅ​ឆ្នាំ​២០២៣​ខាងមុខ ហើយ​បាន​ធ្វើឱ្យ​បរាជ័យ​នូវ​ឧបាយកល និង​សកម្មភាព​ប្រទូសរ៉ាយ​ទាំងឡាយ​របស់​ពួក​ប្រឆាំង​ជ្រុលនិយម​និង​ពួក​អគតិ​ដែល​ដើរ​ផ្ទុយ​ពី​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​។

​សម្តេច​តេជោ​សូម​សម្ដែង​ការគោរព និង​អំណរគុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ជូន​សមាជិក សមាជិកា​គណបក្ស យុវជន យុវនារី បងប្អូន​ជនរួមជាតិ​នៅ​គ្រប់ទិសទី ដែល​មាន​ជំនឿ​មុតមាំ​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​លើសលប់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ វិបត្តិ​នៃ​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវី​ដ​-១៩ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ពិភពលោក​ទាំងមូល ដោយ​ពុំ​មាន​ប្រទេស​ណាមួយ​អាច​គេច​ផុត​បាន​ឡើយ ក្នុងនោះ ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏​ទទួលរង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​។ ប៉ុន្តែ​ដោយ​មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ មាន​ការចូលរួម​ដ៏​សកម្ម​ពី​ប្រជាជន និង​ពី​គ្រប់​កម្លាំង​ក្នុង​សង្គម ព្រមទាំង​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ យើង​អាច​គ្រប់គ្រង និង​ដោះស្រាយ​វិបត្តិ​នេះ​បាន​យ៉ាង​ល្អប្រសើរ​។ យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​អាច ជម្នះ​នូវ​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច ដែល​បង្កឡើង​ដោយ​ជំងឺ​កូវី​ដ​-១៩ ទោះបី​ជំងឺ នេះ​មិន​ទាន់​រលាយ​សាបសូន្យ​ពី​ផែនដី​នេះ​ក៏ដោយ​។ ជាក់ស្ដែង កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន វិល​មក​កាន់​កំណើន​វិជ្ជមាន​វិញ ហើយ​រំពឹង​ថា​នឹង​កាន់តែ​មាន​ភាពប្រសើរឡើង​ថែម​ទៀត​នៅ ឆ្នាំ ២០២២ នេះ និង​ឆ្នាំ ២០២៣ ខាងមុខ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​បន្ត​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺ កូវី​ដ​-១៩ សូម​បងប្អូន​ជនរួមជាតិ​យកចិត្តទុកដាក់​បន្ត​ការពារ​ខ្លួន​តាម​វិធានការ​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​បាន​ដាក់ចេញ ជាពិសេស​សូម​អញ្ជើញ​ទៅ​ចាក់ វ៉ាក់សាំង​ដូសទី​៣ ដូសទី​៤ និង​បន្ត​ទៅ​ដូសទី​៥​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​នានា ដែល​បាន​រួមវិភាគទាន យ៉ាង​ថ្លៃថ្លា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន​កម្ពុជា និង​កំពុង​បន្ត ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដែល ជា​ការរួមចំណែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ដើម្បី​សន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ នៅ​កម្ពុជា​។

​មុន​នឹង​បញ្ចប់ ជាមួយនឹង​អំណរ​សាទរ​ខួប​ទី ៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេជោ សូម​ថ្វាយព្រះពរ ប្រគេន​ពរ សម្តេចព្រះសង្ឃរាជ ព្រះ​រាជាគណៈ ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​សូម​ប្រសិទ្ធពរ​ជូន​សម្តេច ឯកឧត្តម លោកជំទាវ គណៈ ដឹកនាំ​សាសនិក​ឥស្លាម និង​គ្រឹស្តសាសនិក ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ សមាជិក សមាជិកា​នៃ​អង្គ​មី​ខ្ទីង និង​បងប្អូន​ជនរួមជាតិ​ទាំង​នៅក្នុង​ប្រទេស ទាំង​នៅ​ក្រៅប្រទេស សូម​បាន​ប្រកប​នូវ​ពុទ្ធពរ និង​ពរ​ទាំង​ប្រាំ​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ​កុំបី ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល