កណ្តាល ៖ អតីតស្នងការរងនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅទ្រី អាយុ៤០ឆ្នាំ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តកណ្តាល ចាប់ខ្លួនបានហើយ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ដែល អង្គភាពសារព័ត៌មាន ទើបទទួលបាន មុននេះបន្តិច បានអោយដឹងថា លោក ស្រេង សុខា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ហើយ នា.ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រោមការចោទប្រកាន់ពីបទ «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត» ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ តាមមាត្រា២៥៣នៃច្បាប់ភូមិបាល ។
.លោក ស្រេង សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាពេលនេះ គឺ យោងតាមដីកាបង្គាប់អោយច្បាប់របស់លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដែលបានចេញកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ៕