ស្រុកកៀនស្វាយ: នៅថ្ងៃធុធ ទី ៨ ខែ មិថុនា ឆ្នាំ ២០២២ លោកវីរៈសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋានស្រុកកៀនស្វាយបើកកិច្ចប្រជុំដោយមានការចូលរួមពីលោកអធិការងគ្រប់ផ្នែកដឹងលោកនាយប៉ុស្ត៍ទាំង ៨ ឃុំដើម្បីរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ កាពាអោយបានម៉ឹងម៉ាត់រាល់ល្មើស ទាំងផ្នែកសន្តិសុខក្នុងមូលដ្ឋាន (ក្មេងទំនើង) ទាំងផ្នែកសន្តិសុខចរាចរណ៍តាមដងផ្លូវ។
ជាចុងក្រោយលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយជំរុញនិងលើកទឹកចិត្ដល់កងកម្លាំងក្នុងស្រុកកៀនស្វាយទាំងអស់ឲ្យប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីការពារនិងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន(ភូមិឃុំមានសុវត្ថិភាព) នឹងធ្វើការផ្សព្វផ្សាយទៅដល់ណាព្យាបាលទាំងអស់អប់រំនិងណែនាំទៅដល់កូនចៅឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។
សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរត្រូវពាក់មួកសុវត្ថិភាព យុវវ័យទាំងអស់ត្រូវជៀសឆ្ងាយផុតពីគ្រឿងញៀន។