ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​
0

​ដងផ្លូវ​ជាច្រើន​កន្លែង នៅ​ភូមិសាស្ត្រ​ខេត្ត​កែប ត្រូវបាន​មន្ទីរជំនាញ​ជួសជុល និង​កែលម្អ ប្រកប​ដោយ​សោភ័ណភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ ដងផ្លូវ​ជាច្រើន​កន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ត្រូវបាន​អាជ្ញាធរ​ខេត្ត​ជំរុញ​ឱ្យ​មន្ទីរ​ជំនាញ​ជួសជុល​កែលម្អ មាន​ភាព​ធំ​ទូលាយ ដើម្បី​ងាយស្រួល​ដល់​ការធ្វើដំណើរ​។​

​យ៉ាងណាមិញ បើ​យើង​ក្រលេក​មើល​ដង​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ផ្សារ​ដំណាក់​ចង្អើរ ក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ត្រូវបាន​ជួសជុល​និង​ពង្រីក​យ៉ាង​ធំ​ទូលាយ ដោយ​អ៊ុត​កៅស៊ូ​អេសុ​ី​(AC) និង​រៀប​ខឿន​ធ្វើ​សួន​ចំ​កណ្តាល​ទ្រូងផ្លូវ ប្រកប​ដោយ​សោភ័ណភាព​។​

​ពាក់ព័ន្ធ​នឹង​ការងារ​ជួសជុល​ផ្លូវ​ខាង​លើ បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​បានឱ្យដឹងថា ដើម្បី​អបអរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិចិន​-​វៀតណាម និង​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ខាង​មន្ទីរជំនាញ​នឹង​បន្ត​ការជួសជុល​នៅ​គ្រប់​ដងផ្លូវ​នៃ​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល ពិសេស​ការងារ​ជួសជុល​ផ្លូវ​ជាតិ​លេខ​៣៣ ចាប់ពី​ចំណុច​គីឡូម៉ែត្រ​លេខ​២៤​រហូត​ដល់​ចន្លោះ​គីឡូម៉ែត្រ​២៥-២៦ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​។​

​ក្រៅ​ពី​ការងារ​ជួសជុល​ដងផ្លូវ​គ្រប់​ទីកន្លែង​ក្នុង​ភូមិសាស្ត្រ​ខេត្ត មន្ត្រី​ជំនាញ​ក៏​បាន​ជួសជុល​ផ្លូវ​ជា​ច្រើន​កន្លែង​ទៀត​ក្នុង​ទីប្រជុំជន​ខេត្ត និង​គ្រប់គ្រង​ថែទាំ​ផ្លូវ​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ដូចជា​ការជួសជុល​លុប​ពង្រាប​ផ្លូវ​ជង្ហុក​(​ផ្លូវ​សំបុកមាន់​)​ឱ្យបាន​ស្អាត ការងារ​កែលម្អ​ប្រព័ន្ធ​លូ​និង​ស្ពាន​គ្រប់​ទីកន្លែង​ជាដើម​។​លើសពីនេះ ចំពោះ​ផ្លូវ​លេខ​១៣.៣២ ត្រង់​ចំណុច​ឃុំ​អង្កោល​ដែលជា​ចំណុច​ព្រៃ​លិច​ទឹក ពេលនេះ​ក៏​ត្រូវបាន​អាជ្ញាធរ​ខេត្ត​ជំរុញ​ឱ្យ​មន្ទីរ​ជំនាញ​ជួសជុល​កែលម្អ ដោយ​ចាក់​បេតុ​អាមេ​(​បេតុង​សរសៃដែក​)​ដោយ​ការងារ​នេះ​អនុវត្ត​បាន​ជិត​រួចរាល់​ផងដែរ​។​

​សូមជម្រាបថា បើ​យោង​តាម​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប កន្លងមក​លោក​តែងតែ​ជំរុញ​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់ ត្រូវ​សហការ រួម​គិត រួម​ធ្វើ និង​ទទួលខុសត្រូវ​ចំពោះ​ការងារ ដោយ​ការ​សហការ​គ្នា​ដើម្បី​អភិវឌ្ឍន៍​តំបន់​ខេត្ត​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន និង​មាន​ភាព​ស្រស់បំព្រង​គ្រប់​រដូវ​កាល ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ឱ្យ​សក្តិសម​ឈ្មោះ​ខេត្ត​បៃតង និង​ខៀវស្រងាត់ ដែល​មាន​ឆ្នេរ​ស្រស់​ស្អាត​ជាងគេ​លើ​ពិភពលោក ដើម្បី​ឱ្យស្រប​ទៅ​នឹង​ប្រធានបទ “​ជា​ខេត្ត​តារា​រះ​នា​ទិសនិរតី​” គឺ​មាន​ទឹក​ស្អាត ដី​ស្អាត និង​ខ្យល់​ស្អាត​។​

​ជាមួយគ្នានេះ តាមរយៈ​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ធ្វើឱ្យ​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល មាន​ការរីកចម្រើន ពិសេស​មាន​ដងផ្លូវ​ដ៏​ធំ​ទូលាយ​ងាយស្រួល​ធ្វើដំណើរ និង​មាន​ភាព​ទាក់ទាញ ព្រមទាំង​មាន​ការវិនិយោគ ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​តំបន់​ខេត្ត​កែប ឱ្យ​ក្លាយ​ជា​ខេត្ត​ទេសចរណ៍​ដ៏​គម្រូ ប្រកបដោយ​សក្តានុពល​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល