ទាន់ហេតុការណ៍
​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​
0

​គណៈប្រតិភូ​ខេត្តកំពត ចូលរួម​ទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍ ស្អាត​អាស៊ាន នៅ​ប្រទេស​ប្រុយ​ណេ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​យើង ដោយ​ទីក្រុង របស់​កម្ពុជា​ចំនួន ៣ រួមមាន ទីក្រុង​កំពត ខេត្ត​កំពត ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​ទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន នៅក្នុង​ពិធី​ចែក​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២០ នាឱកាស វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២០ នៅ​រដ្ឋធានី​បង់​ដារ​សេរីបេ​ហ្គា​វ៉ាន ប្រទេស​ព្រុយ​ណេ​។​

​ក្នុង​នោះ​ម្ចាស់​ជ័យលាភី នៃ​ទីក្រុង​កំពត ខេត្ត​កំពត ត្រូវបាន ដឹកនាំ​សហការី​ទៅ​ចូលរួម​ទទួល​ដោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​ការប្រគល់​រង្វាន់​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទីក្រុង​ទេសចរណ៍ អាស៊ាន ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅក្នុង​តាម​បណ្តា​ទីក្រុង​របស់​អាស៊ាន ក៏ដូចជា​ជម្រុញ​ដល់​ការរៀបចំ​មជ្ឈដ្ឋាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ទីក្រុង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​។​

​គួរបញ្ជាក់​ថា ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ត្រូវបាន​ដឹកនាំ​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​កម្ពុជា និង គណៈ កម្មា​ធិ​ការ ជាតិ វាយ តម្លៃ ទីក្រុង​ស្អាត តាំងពី​ឆ្នាំ ២០១១ ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រី ទេសចរណ៍ អាស៊ាន ហើយ​ស្តង់ដារ​នេះ​ត្រូវបាន​អនុម័ត និង​ដាក់ឲ្យ អនុវត្ត​ជា ផ្លូវការ កាល​ពី​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ ២០១៥​។ គណៈកម្មាធិការ​ជាតិ វាយ តម្លៃ ទីក្រុង​ស្អាត​បាន​នឹង​កំពុង​ជម្រុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង នៅ​កម្រិត ថ្នាក់ជាតិ និង​កម្រិត តំបន់ អាស៊ាន សំដៅ​ចូលរួម​ដល់​ការ​ជម្រុញ​ការកសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) នៅក្នុង​តំបន់​អាស៊ាន​។ នេះ​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​តំបន់ ក្រោម​ការ ដឹកនាំ ដ៏ ឈ្លា​ស វៃ​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល