(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មការការកណ្ដាល អនុប្រធានគណៈប្រចាំការគណបក្សខេត្ត និងដោយមានការចូលរួមពី គណៈអចិន្ត្រៃយ៍គណៈបក្សខេត្ត/ក្រុង/សង្កាត់ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង/សង្កាត់ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញជួបសំណេះសំណាល និងសមាជិក សមាជិកាគណបក្សសង្កាត់កំពង់ចាម និងការដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិក សមាជិកា និងសកម្មជន ក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រ និងសុំភាពយុត្តិធម៌ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។