សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានៅតែបន្តបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ខ្ពស់ទាំងការបើកវគ្គបណ្តុះបណ្តាលនូវជំនាញក្នុងការចុះយកព័ត៏មាននិងសរសេរពត៌មានជាពិសេសលោកហង្ស ចក្រា ប្រធានស្តីទី និងលោកថាំង ប៊ុនសុង អគ្គលេខាធិការសមាគមបានធ្វើដំណើរពីភ្នំពេញុមកកាន់ទីស្នាក់ការឆ្លងដរកាត់ទន្លេ៤មុខចម្ងាយយ៉ាងហោចណាស់ក៏ជាង១០គីឡូម៉ែត្រ ដើម្បីសម្រួលគ្រប់បញ្ហាក្នុងអាជីពអ្នកសារព័ត៌មាន ។
មកដល់ពេលនេះ សមាគមកំពុងដុតដៃដុតជើងជួយអ្នកកាសែតរងគ្រោះនៅខេត្តតាកែវថែមទៀតផង។
សមាគមសង្ឃឹមថាអី្វនឹងប្រសើរឡើងវិញបន្ទាប់ពីសមាគមជួយអន្តរាគមន៍តាមផ្លូវច្បាប់។
វត្តមានប្រធានស្តីទី និងអគ្គលេខាធិការសមាគមព្រមទាំងសមាជិកគណ:កម្មការនាយកទាំងអស់ពិតជាមាមតម្លៃធំធេងណាស់សម្រាប់បច្ចុប្បន្ននិងទៅអនាគត។
សមាគមនៅតែបើកចំហក្នុងការចងមិត្តជាមួយអ្នកកាសែតដទៃទៀតដោយគ្មានការរើសអើងឡើយ៕
ដោយ .សសកអ,AFCJ