បន្ទាប់ពីលោក ឆឹម ឬទ្ធិ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានជូនជាអំណោយដ៏ថ្លៃថ្លានូវរទេះរុញជូនទៅលោកយាយ ដែលជាម្តាយ របស់លោក ទេស វិបុល កាលពីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ លោកបានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង និងបងបានបង្ហោះសារដូចនេះថា «ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ ក្នុងការឃើញព្រះរស់បានជិះរទេះទំនើបមួយនេះជាមួយនឹងស្នាមញញឹមដោយក្តីសប្បាយរីករាយ!!!» ។
នៅក្នុងសារនោះ មានខ្លឹមសារបន្តទៀតថា ៖ អស់រយៈពេលជាង ៧ ឆ្នាំ នៃជំងឺដើរមិនរួច និងងើបមិនរួច របស់អ្នកម្តាយខ្ញុំមានការលំបាក និងមានការឈឺចាប់ពេញខ្លួនប្រាណ ព្រមទាំងមិនបានឃើញទេសភាពខាងក្រៅផ្ទះទៀតផង ។ នៅរាត្រីនេះ អ្នកម្តាយមានសេចក្តីរីកយ៉ាងពន់ពេក ជាមួយនឹងកូនចៅប្រុសស្រីប្រកបដោយគន្លងធម៌គ្រប់ៗគ្នា ។ ហើយចៅប្រុសបានរុញរទេះជូនជីដូនធ្វើដំណើរកំសាន្តតាមដងផ្លូវនៅក្នុងភូមិព្រែកក្របៅទី៣ឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
ក្នុងពេលវេលាដ៏មានអត្ថនយ័និងអត្ថប្រយោជន៍ជាមួយនឹងសេចក្តីរីករាយ ដែលមិនដែលមានក្នុងរយ:ជាង ៧ ឆ្នាំនេះ អ្នកម្តាយបានទៅលេងជាមួយជីដូនមួយរបស់គាត់ផងដែរ ។ ហើយនៅថ្ងៃស្អែកនេះអ្នកម្តាយនឹងបន្តធ្វើដំណើរតាមរទេះរុញទំនើបមួយនេះ ទៅសួរសុខទុក្ចបងប្អូនបស់គាត់ទៀតផង ។ ហើយរទេះរុញមួយនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់លោក ឆឹម ឬទ្ធិចៅក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានជូនដល់អ្នកម្តាយរបស់ខ្ញុំកាលពីល្ងាចថ្ងៃទី៦ខែមេសាឆ្នាំ២០២២នេះ។
ខ្ញុំបាទនិងក្រុមគ្រួសារសូមជូនពរជយ័សិរីមង្គលចូលមានដល់អ្នកនិងក្រុមគ្រួសាររបស់អ្នកជួបតែសេចក្តីសុខចម្រើនគ្រប់ពេលវេលានិងមានសុខភាពល្អ។
រាត្រីសួស្តី!