ក្នុងឱកាសទិវាគុណម្ដាយ ០៨ ឧសភា ២០២២ ខ្ញុំបាទ ហោ គន្ធា ជាប្រធានស្ថាបនិក និងសមាជិក សមាជិការ នៃសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សូមរំលឹកគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុកដាក់គិតគូរ និងអប់រំតម្រង់ទិសអ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ប្រកបដោយគុណធម៌ព្រហ្មវិហារធម៌ដូចជាម្ដាយនិងឪពុកបង្កើត ។
សូមគោរពជូនពរ លោកជំទាវ សាស្ដ្រចារ្យឱសថបណ្ឌិត ទេព រង្សី ខៀវកាញារីទ្ធ ក្នុងឱកាសទិវាគុណម្ដាយមានសុខភាពល្អបរិបូរណ៌ កំលាំងមាំមួន ជន្មាយុយឺនយូរដែលលោកជំទាវ គឺជាម្ដាយនៃកូននិងជាលោកយាយនៃចៅគ្រប់ៗគ្នាជាម្លប់ដ៏ត្រជាក់ត្រជំ ។