(កំំពង់ចាម) :នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង និងនាយករដ្ឋបាលសាលាក្រុងកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញា ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកំលាំងទាំងបី លោក លោកស្រី នាយក នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តល់អនុសាសន៍ដឹកនាំ នឹងជាការក្រើនរំលឹក ដល់លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ដែលទើបប្រកាសចូលកាន់តំណែងថ្មី រួមនឹងលោកស្រី នាយករដ្ឋបាលសាលាក្រុង នូវគោលការណ៍មួយចំនួនដូចខាងក្រោម:
-ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចេះដឹកនាំឱ្យមន្ត្រីចេះធ្វើការ ចេះសម្របសម្រួល និងចេះដោះស្រាយបញ្ហា។
-ក្នុងនាថ្នាក់ដឹកនាំ ត្រូវចូលរួមគ្រប់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដេីម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ ឱ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។
-ត្រូវខិតខំបម្រើការផ្តល់សេវាសាធារណៈជូនបប្រជាពលរដ្ជឱ្យបានល្អប្រសើរ។
-ត្រូវរក្សាខ្សែក្រវ៉ាត់ជ័យលាភីរំដួល៣ទង តាមរយៈការរួបរួមសាមគ្គីគ្នា ធ្វើចលនាទីក្រុងស្អាត នឹងដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត នៅឆ្នាំ២០២៣ ខាងមុខឱ្យទទួលបានលទ្ធផលល្អប្រសើរ។
-ត្រូវរក្សាសន្តិសុខសុវត្ថិភាព និងចែកខិត្តប័ណ្ណផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីការបោះឆ្នោត។
-ត្រូវរក្សាសាមគ្គីភាពផ្ផ្ទៃក្នុងឱ្យបានកាន់តតែរឹងមាំ និងត្រូវចេះផ្តល់ឱ្យដល់មន្ត្រី ចំនួនបី រួមមាន:
–ឱ្យមន្ត្រីចេះធ្វើការ
-ឱ្យមន្ត្រីចេះសម្រេចចិត្ត
-ឱ្យមន្ត្រីមានធនធានសម្រាប់ធ្វើការ។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពមួយ ត្រូវចេះរួបរួមសាមគ្គីភាពរវាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ដឱ្យបានល្អប្រសើរ ដើម្បីនាំមកនូវភាពជោគជ័យជូនអង្គភាព៕