ទាន់ហេតុការណ៍
​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​
0

សម្តេ​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​

សម្តេ​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១៥​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​។​

​រូបសំណាក “​ព្រះថោង​នាងនាគ​” ត្រូវបាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ជា​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ​។ រូបសំណាក ព្រះថោង​តោង​ស្បៃ​ព្រះ​នាងនាគ ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១​ម៉ែត្រ រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវបាន​សាងសង់​ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មក​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​២៥ ខែ​មីនា ២០២២​។

​រូបសំណាក “​ព្រះថោង​នាងនាគ​” បានដាក់​បែរ​ព្រះ​ភ​ក្ត្រ ឆ្ពោះ​ទៅ​សមុទ្រ ដោយសារ​រឿងព្រេង ការកកើត​នគរ​ខ្មែរ គឺ​ព្រះ​នាងនាគ​បាន​ឲ្យ​ព្រះថោង តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅកាន់​ឋាន​ស្ដេច​ភុជង្គ​នាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះ​នាង ហើយ​នោះ គឺជា​និម្មិត​រូប នៃ​ការកកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​នគរ​ខ្មែរ គោកធ្លក ដែល​គេ​ឃើញ​មាន​ត​រៀង​មក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ រហូត​ដល់​សព្វថ្ងៃ​។​

​ក្រោយ​ពី​ធី​សាសនា​ដែល​បាន​ប្រារព្ធ​ឡើងទៅ​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​រួចមក សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ឡើង​ថ្លែង​ទៅកាន់​បងប្អូន​ជនរួមជាតិ​ប្រកប​ដោយ​អត្ថន័យ​សំខាន់ៗ​ដូចខាងក្រោម​:
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​មាន​ការកោតសរសើ​រ​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​រៀបចំ​រូបសំណាក​ព្រះថោង​តោង​ស្បៃ​នាងនាគ នៅ​ខេត្ត​ព្រះសីហនុ នាពេលនេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​នេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ក្រុងព្រះសីហនុ ជា​ក្រុង​មួយ​ដែល​បង្កើតឡើង​ដោយ​អតីត​ព្រះមហាវីរក្សត្រ សម្ដេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ក្នុងនោះ​មាន​រូបតំណាង​ព្រះនាម​ព្រះអង្គ​នៅ​រង្វង់​មូល​តោ​ពីរ​ស្រាប់តែ​ម្ដង​។

​ទាក់ទង​ទៅនឹង​រូបសំណាក​ព្រះថោង​នាងនាគ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​អំពី​ដើមកំណើត​នៃ​ប្រពៃណី​ព្រះថោង​តោង​ស្បៃ​នាងនាគ ដែល​មាន​ការ​ផ្សារ​ភ្ជាប់​នូវ​អរិយធម៌ វប្បធម៌​របស់​ខ្មែរ​យើង​ជា​ពិសេស​ទំនៀមទម្លាប់​ប្រពៃណី​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​ដែល​តែងតែ​មាន​ការផ្សារភ្ជាប់​ព្រះថោង​នាងនាគ ជាពិសេស​ទំនៀមទម្លាប់​ប្រុស​ចូល​ដណ្ដឹង​ស្រី ដែល​កើតមាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា​ការសាងសង់​រូបសំណាក​នេះ​មិន​ត្រឹម​តែ​បង្ហាញ​អំពី​អរិយធម៌ វប្បធម៌​ដ៏​ល្អ​ផូផង​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ ស្របពេល​ដែល​ខេត្ត​ព្រះសីហនុ បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ចំនួន​៣៧ ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំខាន់ៗ​ជាច្រើន​ទៀត​នោះ​។

​ទាក់ទង​ទៅនឹង​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្តេច​គ្មាន​បំណង​ដាក់​បម្រាម​ណាមួយ​ទៅលើ​ការលេងកម្សាន្ត​នោះទេ សូម​អាជ្ញាធរ​កុំ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល សម្រាប់​ការលេងកម្សាន្ត​នៅ​បុណ្យ​ចូល​ឆ្នាំ​នេះ តែ​សម្ដេច​តេជោ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋប​ន្ត​ការអនុវត្ត​នូវ​វិធានការ​សុខាភិបាល​ក្នុង​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​ទាំងអស់គ្នា​។ ទោះបីជា​មាន​ខេត្ត​៤ អនុញ្ញាត​ឱ្យ​ប្រជាជន​ជ្រើសរើស​ក្នុង​ការពាក់ ឬ​មិន​ពាក់​ម៉ាស់ ក៏ដោយ ក៏ប៉ុន្តែ​៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំថ្មី គឺ​ភាគច្រើន​មិន​មាន​ការ​ពាក់​ម៉ាស់​នោះទេ​។ សម្តេច​តេជោ សង្ឃឹមថា ពលរដ្ឋ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង នឹង​អាច​ទទួលយក​វ៉ាក់សាំង​នៅតាម​ទីតាំង​ដែល​អាជ្ញាធរ​រៀបចំ នៅ​តាម​កន្លែង​កម្សាន្ត​មួយចំនួន នៅ​ថ្ងៃ​ចុងក្រោយ នៃ​បុណ្យ​ចូល​ឆ្នាំ​នេះ​។​

ទាក់ទង​ទៅនឹង​សុខ​សន្តិភាព​ប្រទេសជាតិ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សន្តិភាព​មានតម្លៃ​ខ្លាំងណាស់ សម្រាប់​ប្រទេស​នី​មួយៗ​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា កុំ​ចាំ​មាន​សង្គ្រាម​ទើប​ស្រែក​រក​សន្តិភាព យើង​ត្រូវ​ចូលរួម​រក្សា​សន្តិភាព​ឱ្យខាងតែបាន​។​សម្តេច​តេជោ​មិន​ចង់ឱ្យ​យុវជន​ខ្មែរ​រងគ្រោះ​ដោយសារ​សង្គ្រាម ដូច​ជំនាន់​សម្ដេច​នៅ​ពី​ក្មេង​នោះ​ទេ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជាពិសេស​ឱកាស​បុណ្យចូលឆ្នាំ ព្រោះ​ថាកូ​វីដ​-១៩ មិន​មាន​អ្នកស្លាប់​ទេ តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​មនុស្ស​ស្លាប់​រាល់ថ្ងៃ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់ និង​បង្កើន​ការការពារ​ប្រជាពលរដ្ឋ ដែល​ដើរ​កម្សាន្ត​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ ហើយ​សម្តេច​ក៏​បាន​កោត​សរសើរ​ផងដែរ ចំពោះ​អាជ្ញាធរ​ក្នុង​ការចូលរួម​អនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងអំឡុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល​៣ ថ្ងៃ​កន្លងមកនេះ​។​

សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សប្បាយរីករា​យ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ និង​ជូនពរ​ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល