នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសសម្រាក់លំហែកាយនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលេងវាយក្អមនៅលេីឆ្នេរអូរឈេីទាល នៃខេត្តព្រះសីហនុយ៉ាងសប្បាយរីករាយ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនៗ និងចៅៗ បានអញ្ជើញសម្រាកលំហែកាយនៅក្រុងព្រះសីហនុ ហើយនៅថ្ងៃស្អែកនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជេីញអភិសេករូបសំណាកព្រះថោងនាងនាគ ដែស្ថិតនៅជិត ឆ្នេររាមនៅខេត្តព្រះសីហនុ៕