ថ្ងៃព្រហស្បតិ៍័ ទី២៤ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
​គ្រួសារ​ជនរងគ្រោះ​បាន​ហួសចិត្ត រឿង​អំពើហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​មកលើ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ តែ​ច្បាប់​ពុំទាន់​មាន​យុត្តិធម៌​ជូន​ពួកគាត់​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ - លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា ផ្ញើសាររំលែកទុក្ខ​ក្រុមគ្រួសារសព​ ឯកឧត្ដម​ សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព - មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​! - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥ - ​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក - ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ សប្បាយរីករាយ​លេង​កម្សាន្ត សង្ក្រាន្ត​វត្តភ្នំ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ - លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​-​កំពត​) ៖ នៅ​ព្រឹក ថ្ងៃ​ពុធ ១៤​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី ភ្នំពេញ​-​កំពត ប្រវែង​ជាង ១៣៤​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវជាតិ​លេខ​៣ គឺជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់​មួយ​សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ការដឹកជញ្ជូន​ទំនិញ​រវាង​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​កំពត កែប និង​ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ​។ មួយ​ផ្នែក​នៃ​កំណាត់​ផ្លូវ​នេះ ក៏​បាន​បម្រើ​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​នៅ​ក្នុង​ខេត្ត​កណ្តាល កំពង់ស្ពឺ និង​តាកែវ​ផងដែរ​។​

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹងថា កំណាត់​ផ្លុវជាតិលេខ​៣ ភ្នំពេញ​-​កំពត​នេះ អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣៤​ខែ គិត​ចាប់ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៨ ដល់​អំឡុង​ខែកក្កដា ឆ្នាំ​២០២១​។ ការសាងសង់​កំណាត់​ផ្លូវ​នេះ បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ២១៥​លាន​ដុល្លារ​អាមេរិក ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការធ្វើអោយ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៣ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត បង្ហាញ​ឱ្យឃើញ​នូវ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រោង​ជ្រោយ និង​ជោគវាសនា​រួមគ្នា រវាង​កម្ពុជា និង​ចិន​។ សម្តេច​តេ​ជោនា​យករ​ដ្ឋ​បាន​មានប្រសាសន៍ថា នៅ​សប្តាហ៍​ក្រោយ​នេះ​សម្តេច និង​ឯកឧត្តម វ៉ាង វិន​ធៀន នឹង​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាពក​ម្ពុ​ជា​-​ចិន នៅ​ខេត្ត​ត្បូងឃ្មុំ ជា​បន្ត​ទៀត​ផង​ដែរ ដែល​ជា​សមិទ្ធផល​ដ៏​ធំ​នៃ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ចិន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កំណាត់​ផ្លូវជាតិ​លេខ​៣​នេះ ក៏​អាច​រាប់​ជា​ប្រភេទ​ផ្លូវ​ល្បឿន​លឿន​ផង​ដែរ ព្រោះ​ផ្លូវ​នេះ​គឺ​មាន​ទទឹង​ផ្លូវ​ធំ​ទូលាយ ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​។ សម្តេច​តេជោ ក៏​បាន​ស្នើ​អោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរ​ពិនិត្យ​ពី​ការកំណត់​ឱ្យ​បន្ថែម​ល្បឿន​ដល់​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង នៅតាម​ផ្លូវ​ទាំងឡាយណា​ដែល​មាន​ទំហំ​ធំៗ​បែបនេះ​។ សម្តេច​តេជោ ក៏​បាន​កោតសរសើរ​ពី​ការរៀបចំ​ដាក់​កា​មេ​រា​ចាប់​ល្បឿន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​នេះ ដែល​សម្តេច​ចាត់ទុកថា​នេះ​ជា​ការធ្វើ​ទំនើបកម្ម​មួយ​នៃ​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹកថា ក្នុងដំណាក់កាល​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៣​នេះ ក៏​មាន​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​សងខាង​ផ្លូវ​ផងដែរ តែ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការដោះស្រាយ​ផលប៉ះពាល់​ទាំងអស់​នោះ ហើយ​ក្រោយ​សាងសង់​រួច​ប្រជាពលរដ្ឋ​នៅ​សងខាង​ផ្លូវ​នេះ ជា​អ្នក​ទទួលបាន​ប្រយោជន៍​មុនគេ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រជា​ពលរដ្ឋ​នឹង​ទទួល​បាន​ប្រយោជន៍​យ៉ាងច្រើន​ពី​កំណាត់​ផ្លូវជាតិ​លេខ​៣​នេះ ស្រប​ពេល​កម្ពុជា​កំពុង​ពង្រីក​ការវិនិយោគ​ច្រើន​មក​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​វាលរិញ​) ត្រូវ​ដាក់​ក្នុង​លក្ខខណ្ឌ​សាងសង់​ពិសេស​មួយ ពីព្រោះ​កំណាត់​ផ្លូវ​នេះ មាន​ការពិបាក​ក្នុង​ការសាងសង់ ដោយ​ត្រូវ​ប្រើ​បច្ចេកទេស និង​ចាក់គ្រឹះ​ខ្លាំង ដូច្នេះ សម្តេច​តេជោ រំពឹងថា រដ្ឋាភិបាល​ចិន នឹង​ជួយ​សាងសង់​កំណាត់​ផ្លូវ​នេះ​ជា​បន្ត​ទៀត​។ សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​ផ្តល់​ថវិកា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​កម្ពុជា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា មកដល់ពេលនេះ ចិន​បាន​ផ្តល់​ថវិកា​សាងសង់​ផ្លូវ​រួចរាល់​នៅ​កម្ពុជា​មាន​ចំនួន​២៩​ខ្សែ ប្រវែង​ជាង ៣​ពាន់​គីឡូម៉ែត្រ​, ផ្លូវ​កំពុង​សាងសង់​ចំនួន ៣​ខ្សែ ប្រវែង ៣៦៩​គីឡូម៉ែត្រ សាងសង់​ស្ពាន​រួចរាល់​ចំនួន ៩​ស្ពាន ប្រវែង ៨,៥៦៥​ម៉ែត្រ​, ស្ពាន​កំពុង​សាងសង់ មាន​ចំនួន​១ គឺ​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់ ត​ភ្ជាប់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ប្រវែង​៩៩៦​ម៉ែត្រ តម្លៃ ៥៦​លាន​ដុល្លារ ហើយ​ថវិកា​ដែល​រដ្ឋាភិបាល​ចិន​ផ្តល់​សម្រាប់​សាងសង់​ផ្លូវ និង​ស្ពាន មាន​ចំនួន​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវ​ថ្នល់​ទាំងអស់ មេត្តា​កុំ​ដឹក​លើស​ទម្ងន់​កំណត់ ហើយ​កុំឱ្យ​បើកបរ​លើស​ល្បឿន​កំណត់ ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ ។ មិន​ត្រូវ​បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង បើកបរ​ដោយ​មាន​ការទទួលខុសត្រូវ ។

​ទាក់ទង​ទៅនឹង​ស្ថានភាព​នៃ​ជំងឺ​កូវី​ដ​-១៩ សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ​ដល់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩ ដែល​បាន​ធ្វើឱ្យ​សម្តេច​គេចផុត​ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ជា​បន្តបន្ទាប់ ទោះបីជា​កន្លងមកនេះ សម្តេច​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កើត​ជំងឺ​កូវី​ដ​-១៩​ក៏ដោយ​។ សម្តេច​តេ​ជោបាន បន្ត​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា ដោយ​អនុវត្តន៍​វិធាន «៣​ការពារ និង​៣​កុំ​»​ហើយ​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ដូស​តាម​ការផែន​ដែល​បានដាក់ចេញ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ មិនមែន​ជា​រឿង​សាមញ្ញ​នោះឡើយ​។ ពេលនេះ បញ្ហា​បាន​កើតឡើង​ជា​បន្តបន្ទាប់ ក្រៅ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​, បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​, នៅពេលនេះ​មាន​បញ្ហា​សង្គ្រាម រុស្ស៉ី​-​អ៊ុ​យក្រែន បន្ថែមទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សម្តេច​មិន​គាំទ្រ​ដល់​ការធ្វើសកម្មភាព​បំបែក​រដ្ឋ ហើយក៏​មិន​គាំទ្រ​ការយក​សង្គ្រាម ដើម្បី​បញ្ចប់​សង្គ្រាម​នោះទេ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា សង្គ្រាម​រវាង​រុស្ស៉ី និង​អ៊ុ​យក្រែន នៅពេលនេះ បាន​ក្លាយ​ជា​សង្គ្រាម​រវាង​រុស្ស៉ី និង​អឺរ៉ុប​ហើយ​។ សម្តេច​តេជោ​នៅតែ​ជឿថា រុស្ស៉ី និង​អ៊ុ​យក្រែន មិនទាន់​អស់​ឱកាស​ក្នុង​ការចរចា​គ្នា​នោះឡើយ ហើយ​សម្តេច​លើក​ទឹកចិត្ត​ឱ្យ​មាន​ការចរចា​គ្នា​។ សម្តេច​តេជោ​បានបញ្ជាក់​ថា អ្វី​ដែល​សម្តេច​ថ្លែង​ពាក់ព័ន្ធ​សង្គ្រាម​រុស្ស៉ី​-​អ៊ុ​យក្រែន គឺ​ក្នុងនាម​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​សម្តេច មិនមែន​ក្នុងនាម​អាស៊ាន​ឡើយ​។ សម្តេច​តេជោ​បាន​បន្តថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ហើយ​ពេលនេះ​ក៏​អាច​ប៉ះពាល់​បន្ថែមទៀត ដោយសារ​សង្គ្រាម​រុស្ស៉ី​-​អ៊ុ​យក្រែន ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ផ្លូវជាតិ​លេខ​៣ នា​ថ្ងៃនេះ និង​បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ។ ចុងបញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ​៣​ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល