ទាន់ហេតុការណ៍
កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន
0

សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ខេត្ត​រតនគិរី​កំពុងបើក​លេង​ជា​រៀងរាល់ថ្ងៃ​តែ​សមត្ថកិច្ច​សម្ងំ​ស្ងាត់ឈឹង

សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ខេត្ត​រតនគិរី​កំពុងបើក​លេង​ជា​រៀងរាល់ថ្ងៃ​តែ​សមត្ថកិច្ច​សម្ងំ​ស្ងាត់ឈឹង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​រតនគិរី ៖ រាល់ថ្ងៃ​នេះ​កំពុងតែ​ល្បី​ខ្លាំង​ថា​ទីតាំង​ជល់​មាន់​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ទីន​ចាន់ ស្រុក​ប​កែវ ខេត្ត​រតនគិរី បើក​លេង​ជា​រៀងរាល់ថ្ងៃ​(​ពោល គឺ​មួយ​សប្តាហ៍​លេង​៧​ថ្ងៃ​តែ​ម្តង​)​តែ​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​រវល់​អើពើ​ធ្វើ​ការបង្ក្រាប​ឡើយ​។​

​បើ​យោង​តាម​ប្រភពព័ត៌មាន​ដែល​បាន​ផ្តល់​អោយ​កាលពី​ថ្ងៃ​១៣ ខែ​មករា ឆ្នាំ​២០២២​នេះ​បាន​អោយដឹងថា ទីតាំង​ជល់​មាន់​ខាងលើ​នេះ​ដែល​គេ​ស្គាល់​ច្បាស់​ថា​មាន​មន្ត្រី​ម្នាក់​មាន​ឋាន​:​ធំ​គ្រាន់បើ​ដែរ​ជា​អ្នក​រត់ការ​ដើម្បី​បើក​លេង​បាន​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​បង្ក្រាប​ឡើយ​ព្រោះ​គេ​និយាយ​គ្នា​ត្រូវ​អស់ហើយ ទន្ទឹម​នឹង​នោះ​ក៏​មាន​អ្នកសារព័ត៌មាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​នៅចាំ​រៀបចំ​ជា​កញ្ចប់​ជូន​ផងដែរ​។​

​ក្នុងនោះដែរ​ក៏​មាន​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខាងលើ​បានលើកឡើង​នៃ​ការ​ព្រួយ​បារ​ម្មណ៍​អំពី​សេចក្តីសុខ សុវត្ថិភាព ក្នុង​ការរស់នៅ​របស់​ពួកគាត់​ព្រោះ​គាត់​គិតថា​បើ​ទីតាំង​ណា​មាន​បើក​លេង​ល្បែងស៊ីសង​ទីតាំង​នោះ​មិន​យូរ​ទេ​នឹង​អាច​កើតមាន​អំពើរ​ចោរកម្ម​ផ្សេងៗ​ជាក់​ជាមិនខាន​។​

​ជុំវិញ​ករណី​ល្បែងស៊ីសង​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើង​ក៏​រាយការណ៍​ជូន​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី​ផងដែរ​ដោយ​លោក​បាន​លើកឡើង​ថា​ទីតាំង​មួយ​នេះ​កន្លងមក​លោក​ធ្លាប់​បញ្ជា​ស្នងការរង​ចុះបង្ក្រាប​បិត​ម្តង​មក​ហើយ​តែ​បើ​នៅ​មាន​ទៀត​ចាំ​លោក​នឹង​បញ្ជា​ទៅ​អធិការ​ស្រុក​ប​កែវ​ម្តងទៀត​ដើម្បី​ឈាន​ដល់​ការបង្ក្រាប​។​

​ដូច្នេះ​ក៏​សូម​សំណូមពរ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ជាពិសេស​ស្នងការ​នគរបាល​ខេត្តរតនគិរី​សូមមេត្តា​មាន​វិធានការ​បង្ក្រាប​នឹង​ទប់ស្កាត់​ដើម្បី​រក្សា​អោយបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​នឹង​ដើម្បី​សេចក្តីសុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ផង​ទាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល