ទាន់ហេតុការណ៍
ឯកឧត្តម សុខ ចាន់​ភក្ដី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​លើក​ទី​០២ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ - បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​. - កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុញ្ញាឱ្យ​សមាគមយុវជ​ន​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា (YAEP) ចូលជួប​សម្តែង​ការគួរសម និង​ទទួល​ស្តាប់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ - រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​ - ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

លោកស្រី​មេធាវី តាំង ស៊ីន​ហុង និង​សប្បុរសជន អញ្ជើញ​បើក​បវេសនកាល ផ្តល់​អំណោយ​ជា​សម្ភារ ថវិកា​ជូន គ្រូ​និង​សិស្ស​៣០០​នាក់ នៅ​សាលាបឋមសិក្សា​ចិញ្ចែង​

លោកស្រី​មេធាវី តាំង ស៊ីន​ហុង និង​សប្បុរសជន អញ្ជើញ​បើក​បវេសនកាល ផ្តល់​អំណោយ​ជា​សម្ភារ ថវិកា​ជូន គ្រូ​និង​សិស្ស​៣០០​នាក់ នៅ​សាលាបឋមសិក្សា​ចិញ្ចែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​លោកស្រី​មេធាវី តាំង ស៊ីន​ហុង និង​សប្បុរសជន អញ្ជើញ​បើក​បវេសនកាល ផ្តល់​អំណោយ​ជា​សម្ភារ ថវិកា​ជូន គ្រូ​និង​សិស្ស​៣០០​នាក់ នៅ​សាលាបឋមសិក្សា​ចិញ្ចែង​!!!

ខេត្តតាកែវ​៖ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ប្រធាន​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ និង​ក្រុមការងារ ព្រមទាំង​សប្បរ​សជន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បើក​បវេសនកាល ព្រមទាំង​ផ្តល់​អំណោយ​ជា​សម្ភារ ថវិកា​ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាជ្ញាធរ​មូលដ្ឋាន ប្រមាណ​៣០០​នាក់ នៅ​សាលាបឋមសិក្សា​ចិញ្ចែង ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ជើង​គួន ស្រុក​សំរោង ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា​ឆ្នាំ​២០២២​។​

ពិធី​នេះ មាន​ការ​ចូល​ពី​ក្រុមការងារ​សមាគម​គឺ​៖
-​ឯកឧត្តម ថាំង ប៊ុន​សុង អនុប្រធាន​
-​លោកជំទាវ ហោ ណា​វីន ភរិយា ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ងួន ពិសិដ្ឋ​
-​លោក សុន ជឿន អគ្គនាយក​ក្រុមហ៊ុន ជឿន​តុលា អចលនទ្រព្យ និង ភរិយា ព្រមទាំង សហការី​៦​នាក់​
-​លោក ថោង សុភ័ក្ត្រ និង​ភរិយា​
-​លោក សួន គឹម​សាន
-​លោក សំ កញ្ញា​
-​លោក កែវ ពៅ​
-​យុវជន រិទ្ធី បារមី​
*​អំណោយ​ដែល​បាន​ចែក​ជូន​មាន​៖
-​លោកគ្រូ អ្នកគ្រូ​៧​នាក់ ម្នាក់ៗ ថវិកា​៦០,០០០​រៀល​
-​សិស្ស​ពូកែ លេខ​១​ដល់​លេខ​៣ ចំនួន​១៨​នាក់ ក្នុង​ម្នាក់ៗ​កាបូប​ស្ពាយ​១
-​សិស្សានុសិស្ស​៣០០​នាក់ ម្នាក់ៗ ថវិកា​២,០០០​ពាន់​រៀល​
-​សៀវភៅ​១​ក្បាល
-​ប៊ិច​១​ដើម​
-​បន្ទាត់​១
-​ខ្មៅ​ដៃ​និង​សម្រាប់​ចិត​១
-​ទឹក​សុទ្ធ និង នំ​
*​កម្លាំង​ការពារ និង ចាស់ៗ​១០​នាក់ ទទួល​ថវិកា ក្នុង​ម្នាក់​៤០,០០០​រៀល​ផង​ដែរ​។​
​ក្រៅ​ពី​សំណេះសំណាល សួរសុខទុក្ខ លោកស្រី​មេធាវី តាំង ស៊ីន​ហុង បាន​ជម្រាប​ពី​សកម្មភាព​ចម្បងៗ និង ទិសដៅ​សំខាន់​របស់ សមាគម​ខ្មែរ​អភិវឌ្ឍន៍ គឺ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ក្រោម​ការដឹកនាំ​ប្រទេស​កម្ពុជា​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។​

​លោកស្រី​មេធាវី​បានបញ្ជាក់​ថា អំណោយ​ដែល​បាន​នាំយកមក​ចែកជូន​នាពេលនេះ ក៏ដូចជា​កន្លងមក គឺ​បាន​ពី​ការបរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​របស់​លោកស្រី និង​មិត្តភក្តិ សប្បុរសជន ដែល​គាំទ្រ​សកម្មភាព​របស់​សមាគម និង​ក្រុមការងា​ដែល​បាន​ចុះ​មក​ផ្ទាល់​ពេលនេះ បែប ខ្ម្មែ​រជួយ​ខ្មែរ​។​

​ទន្ទឹម​នោះ លោកស្រី​មេធាវី តាំង ស៊ីន​ហុង បាន​ណែនាំ​ឲ្យ​ក្មួយៗ​សិស្សានុសិស្ស ខិតខំ​រៀនសូត្រ ធ្វើ​ជា​សិស្ស​ល្អ កូន​ល្អ ដើម្បី​អនាគត​ត្រចះត្រចង់​សម្រាប់​ខ្លួនឯង​និង​ក្រុមគ្រួសារ សង្គមជាតិ ជាពិសេស ថែរក្សា​សុខភាព អនាម័យ ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ចូលរួម​ថែរក្សា ការពារ​សន្តិភាព និង​សូម​ជូនពរឲ្យ ប្រកប​ដោយ​ព្រះ​ពុទ្ធពរ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​លោក ស៊ុំ ផល្លី នាយក​សាលា​បឋមសិក្សា​ចិញ្ចែង បាន​ឡើង​ធ្វើ​របាយការណ៍ និង អាន​សារលិខិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២១-២០២២​។

បន្ទាប់មក​លោក​នាយក សូម​ថ្លែង​អំណរ អរគុណ​៖ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ប្រធាន សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ និង​សហការី​, ឯកឧត្តម ថាំង ប៊ុន​សុង​និង​លោកជំទាវ​, លោកជំទាវ ហោ ណា​វីន ភរិយា​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ​ងួន ពិសិដ្ឋ​, លោក សុន​ជឿន អគ្គនាយក ក្រុមហ៊ុន​ជឿន តុលា​អចលនទ្រព្យ និង​សហការី​៦​រូប​, លោក ថោង សុភ័ក្ត្រ និង​លោកស្រី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​អញ្ជើញ​ចូលរួម និង​បាន​ឧបត្ថម្ភ​អំណោយ​ជា សម្ភារ និង​ថវិកា ជូន​គ្រូ និង​សិស្ស​នា​ពេល​នេះ ព្រមទាំង បាន​ចំណាយ​ថវិកា​ជាច្រើន​ចូលរួម​អភិវឌ្ឍន៍​សាលា​រួម​មាន​៖ កសាង​ផ្លូវ​ចូល​១​ខ្សែ សួនច្បារ របង​សាលា ក្លោងទ្វារ កន្លែង​លាងដៃ​។​ល​។

​លោកនាយក សូម​ប្រសិទ្ធិ​ពរ ជ័យ​សិរី​មង្គល វិបុល​សុខ​មហាប្រសើរ​គ្រប់ប្រការ ចូរ​កើតមាន​ដល់ លោកស្រី​ប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធី​ទាំងមូល នូវ​ព្រះ​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ដោយ​ចាន់ថា​!!!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល