ទាន់ហេតុការណ៍
ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​ 
0

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ចាម​ ប្រជុំ បូកសរុប លទ្ធផល​ការងារ ឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២២

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គីម រិទ្ធី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ថ្នាក់កណ្ដាល តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ បូកសរុប លទ្ធផល​ការងារ ឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២២ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ចាម​។

​ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់​សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ចាម​។​

​ឯកឧត្តម គីម រិទ្ធី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ថ្នាក់កណ្ដាល បាន​ថ្លែង លើកទឹកចិត្ត ដល់​សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្ត​កំពង់ចាម​ឲ្យ​បន្ត​លើកក​ម្ព​ស់ គុណភាព ការងារ និង​ពង្រឹង​ពង្រីក ប្រសិទ្ធភាព​ការងារ នៅតាម​មូលដ្ឋាន ។

​ឯកឧត្តម គីម រិទ្ធី បានលើកឡើង ដូច្នេះ នា ថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុង កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ ឆ្នាំ ២០២១ និង ទិសដៅ អនុវត្ត ឆ្នាំ ២០២២ របស់ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត​កំពង់ចាម នៅ​សាលាខេត្ត កំពង់ចាម ។​

​ក្នុងឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ គ្រប់គ្រង និង​ស្មារតី​ទទួលខុសត្រូវ សម្រាប់​ការអនុវត្ត ការងារ​របស់​ប្រធាន ស . ស . យ . ក ខេត្ត ប្រធាន ស . ស . យ . ក . ក្រុង ស្រុក គ្រឹះស្ថានសិក្សា នានា ក្នុង ខេត្ត និង សមាជិក សមាជិកា​ទាំងអស់​នៃ ក្រុមគ្រួសារ ស . ស . យ . ក . ទាំងអស់​ដែល​បានរួម​គ្នា​ធ្វើ​សកម្មភាព​ជាច្រើន ជាមួយនឹង​ការលះបង់​ធំធេង ដើម្បី​ជា​ការរួមចំណែក​នៃ​ការការពារ​សុខុមាលភាព​របស់​ប្រជាជន​ពិសេស ក្នុង​គ្រា​ដ៏​លំបាក​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ -១៩ ។

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ក្រៅ​ពី​ការងារ​កូវី​ដ -១៩ សមាជិក ស . ស . យ . ក . យើង ក៏​បាន​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​សហគមន៍​ការចុះ ជួយ ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ គ្រោះមហន្តរាយ​នានា ជន​មាន ពិការភាព ការចូលរួម លើកកម្ពស់ បរិស្ថាន តាមរយៈ ការដាំ ដើមឈើ ការចូលរួម សង្កេតការណ៍ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត ឆ្នាំ ២០២១ និង ការងារ​អភិវឌ្ឍ សមត្ថភាព យុវជន​នានា​ជាដើម ។

​ឯកឧត្តម គីម រិទ្ធី អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​លោក​អភិបាលខេត្ត សម្រាប់​ការងារ​ដឹកនាំ ចាត់ចែង​គ្រប់គ្រង និង​ចាត់តាំង​អនុវត្ត លើ​ការងារ​រដ្ឋបាល ដែនដី និង​ក្រោម​ការដឹកនាំ របស់លោក ហាន កុសល ប្រធាន ស . ស . យ . ក . ខេត្ត ក្នុង រយៈពេល​ឆ្នាំ​នៃ​ឆ្នាំ​២០២១​នេះ សមាជិក​សមាជិកា ស . ស . យ . ក . ទូទាំង​ខេត្ត មិន​បាន​រាថយ ពី​ការងារ​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​ចៀសផុត​ពី​ជំងឺ​កូវី​ដ -១៩ ឡើយ ពោល​គឺ​បាន​ចូលរួមចំណែក ក្នុង​គ្រប់​រូបភាព ដែល​ខ្លួន​អាចធ្វើ​បាន ដើម្បី​ពន្យល់ ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន គ្រប់ ច្រកល្ហក​ឱ្យ​ចេះ អនុវត្ត នូវ​វិធាន​សុខាភិបាល ៣​កុំ និង​ការពារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ចូលរួម ក្នុង​កិច្ចការ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ នឹង​ជំងឺ​កូវី​ដ​-១៩ ដូចជា​ការជួយ​ចាត់ចែង​ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ -១៩ ការជួយ​រៀបចំ មន្ទីរពេទ្យ​ព្យាបាល​ជាដើម ។

​ឯកឧត្តម គីម រិទ្ធី បាន​យក​ឱកាស​នោះ ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត ស្មារតី លះបង់ និង ការទទួលខុសត្រូវ ខ្ពស់ ក្នុងនាម ជា​យុវជន និង​ជា​ពលរដ្ឋ ល្អ សម្រាប់​សហគមន៍ ដែល​ខ្លួន​រស់នៅ និង​សម្រាប់​សង្គមជាតិ ដែល​ខ្លួន​ស្រឡាញ់ ។ នៅក្នុង​ពេល​វេលា ដែល​យើង​កំពុង​នៅ​នេះ ប្រទេស​កម្ពុជា ត្រូវបាន​បើក ដំណើរការ ឡើងវិញ​ជា​បណ្តើរៗ ហើយ​ខណៈ​ប្រទេស​ជាច្រើន នៅក្នុង​ពិភពលោក កំពុង​ព្រួយបារម្ភ អំពី​ការ​ហា​នី​ភ័យ​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​។ នេះ គឺជា សញ្ញា​វិជ្ជមាន មួយ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​រៀន​រស់ ជាមួយនឹង​កូ វីដ​-១៩​ដោយ ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ដែល​ការប្រតិបត្តិ​បែបនេះ នឹង​អនុញ្ញាត​ឱ្យ​យើង អាច​វិល ទៅរក​ភាពប្រក្រតី ឡើង​វិញ​ផង​ដែរ ។

​ទន្ទឹម​នឹង នេះដែរ សម្រាប់ ស . ស . យ . ក គ្រប់​ថ្នាក់ ក្នុង​ខេត្ត អាច​បន្ត លើកកម្ពស់ គុណភាព ការងារ និង​ពង្រឹង​ពង្រីក ប្រសិទ្ធភាព ការងារ នៅតាម មូលដ្ឋាន ជាពិសេស ជាមួយ​ប្រជាជន​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ក្នុង​ឆ្នាំ​២០២២៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល